adverise with khmeread Newcastle v swansea 2

Real ផ្តល់​កីឡាករ​ពីរ​នាក់​ឱ្យ Newcastle ជា​នុយ​ទាក់​យក Sissoko

    ​សារិកា​ព្រៃ Newcastle ត្រូវបាន​ផ្តល់ជូន​នូវ​កីឡាក​ចំនួន​ពីររូបរ​របស់​អធិរាជ​ស Real Madrid ក្នុង​គោលបំណង​ដោះដូរ​យក​ខ្សែបម្រើ Moussa Sissoko​។ នេះ​បើ​យោងតាម​វេ​ប​សាយ Newcastle Chronicle ។​

​    ​សេចក្តីរាយការណ៍​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​បាន​លើកឡើងថា ម្ចាស់​ជើងឯក​ក្លឹប​អឺរ៉ុប​មួយ​នេះ​បាន​បង្កើន​ការចាប់អារម្មណ៍​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ​ជាមួយ Sissoko ដែល​បច្ចុប្បន្ន​បាន​ត្រឡប់​ទៅកាន់ Newcastle វិញ​បន្ទាប់​ពីថ្ងៃ​សម្រាក​អំឡុង​រដូវក្តៅ​ក្រោយ​បញ្ចប់​ភារកិច្ច​ពាន​ទ្វីបអឺរ៉ុប Euro 2016 ។​

​    ​សារិកា​ព្រៃ​បានទាមទារ​តម្លៃ​ដ៏​ខ្ពស់​មួយចំនួន ៣៥​លាន​ផោន (​ជាង​៤៦​លាន​ដុល្លារ​កន្លះ​) សម្រាប់ Sissoko បន្ទាប់ពី​ការបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅ Euro ប៉ុន្តែ​ពួកគេ​បាន​គិតថា​ចង់​លក់​កីឡាករ​នេះ​ឱ្យបាន​ឆាប់​ដើម្បី​ចៀសវាង​កិច្ចចរចា​អូសបន្លាយ​ពេល និង​ក្លាយជា​ការរំខាន​មួយ​។​

​    ​បច្ចុប្បន្ន Real Madrid នឹង​ផ្តល់ជូន​នូវ Marcos Llorente និង Mariano Diaz សម្រាប់​កិច្ចព្រមព្រៀង​ដោះដូរ​ជាមួយ Sissoko ដែល​អ្នក​ទាំងពីរ​ក៏​ត្រូវបាន​ចាប់អារម្មណ៍​ដោយ Everton, West Brom, PSG និង Juventus ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់