adverise with khmeread 36bbc03f b5d5 456e 9dc5 b88ad7fd4893

បញ្ជូន​២​នាក់​ប្តី​ប្រពន្ធ​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន

    កំពត ៖ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ខេត្តកំពត​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​៣​ សីហា​នេះ បន្ទាប់ពី​បាន​បង្ក្រាប​នៅ​ថ្ងៃទី០១​ សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំកំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។​

    ប៉ូលិស​និយាយថា កិច្ចប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ លោក ខាន់ សុផល ព្រះរាជអាជ្ញារង និង លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន ជីវ៉ា ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក ចុះបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​មួយកន្លែង នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ឃាត់​បាន​ជន​ស​ង្ស​យ័​ចំនួន ០២ នាក់​ប្តី​ប្រពន្ធ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី១. ឈ្មោះ កែវ ហង្ស ភេទ​ប្រុស អាយុ២៦​ឆ្នាំ​​ និង​ទី២. ឈ្មោះ ឈឿន ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ២០​ឆ្នាំ​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ និង​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​មួយកញ្ចប់​ធំ​ដែល​ជនសង្ស័យ​បាន​ព្យាយាម​ដុតបំផ្លាញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​ប៉ូលិស​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់