adverise with khmeread 9cb04401 3996 4aca 8fd8 fd99cbba5941

រថយន្ត​កូ​រ៉​ឡាបុក​ម៉ូតូ​ បណ្ដាលឱ្យបុរស​ម្នាក់​បាក់ជើង​ហើយ​បើក​រត់​បាត់

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​បាក់ជើង​ស្តាំ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កូរ៉ូឡា បើក​បុក​ម៉ូតូ​សង់​សេ​១២៥ ខណៈពេល​ឆ្លងផ្លូវ​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់ ថ្ងៃទី០២ សីហា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​សង់​សេ​១២៥ ពណ៌ខ្មៅ​ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ ​1I-0698 ជិះ​ដោយ​យុវជន​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​កូរ៉ូឡា មិន​ស្លាក​លេខ បើក​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន វ៉ា​ក​អើ​បុក​ម៉ូតូ​ចំពាក់​កណ្តាល បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​សេ​១២៥ បាក់ជើង​ស្តាំ ហើយ​រថយន្ត​បាន​បន្តដំណើរ​រត់​បាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត គ្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​រក្សាទុក​រងចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ៕

adverise with khmeread

មតិយោបល់