adverise with khmeread 33a144c2 a499 4066 8b4c 876d7ab1a588

បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ជិះ​ម៉ូតូ​ឡើង​សួន​រង្វង់​មូល​ចោមចៅ​បណ្ដាលឱ្យរងរបួស ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ស្ថាន​ភាពស្រវឹង បោះពួយ​ឡើយ​សួន​រង្វង់​មូល​ចោមចៅ រងរបួស​ស្រាល​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង១២​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី៣ សីហា ឆ្នាំ២០១៦​នៅ នៅ​ចំណុច​សួនច្បារ​រង្វង់​មូល​ចោមចៅ   សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ស្រវឹងស្រា​ខាងលើ ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី​ព​ណ៌ស​១​គ្រឿង ពាក់​ស្លាក​លេខ ព្រៃវែង 1E-2414 យ៉ាង​លឿន​តាម​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត។ ដោយសារតែ​ស្រវឹង​មើលមិនឃើញ​រង្វង់​មូល បណ្តាលឱ្យ​ម៉ូតូ​និង​មនុស្ស​ហោះចូល​ក្នុង​សួន​ទាំង​កំរោល សន្លប់​មួយសន្ទុះ ទើប​ដឹងខ្លួន។​


    ក្រោយពេល​កើតហេតុ បន្ទាប់ពី​ដឹងខ្លួន​វិញ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​មិត្តភក្តិ​ឱ្យមក​ជួយ​យកទៅ​ផ្ទះ៕

 

adverise with khmeread

មតិយោបល់