adverise with khmeread 57a0827d2a00002e004f7c0a

នរណា​មិន​តក់ស្លុត​! ភ្ញាក់ឡើង​ស្រាប់តែ​ឃើញ​អន្លង់​យក្ស​មាន​ទឹករលក​ខ្លាំងៗ​ដូច​យល់សប្តិ​បែបនេះ​នៅក្រោយ​ផ្ទះ​

    ​អន្លង់​យក្ស​នេះ​បាន​បង្ហាញខ្លួន​ក្នុង​សួនច្បារ​ក្រោយ​ផ្ទះ​របស់​ប្ដី​ប្រពន្ធ​ចូលនិវត្តន៍​មួយ​នៅ​អូស្ត្រាលី ហើយ​វា​នៅតែ​បន្ដ​រីកធំឡើងៗ​ឥតឈប់ឈរ​។​

​    ​បុរស​ចូលនិវត្តន៍​នោះ​និយាយថា "​នៅ​ម៉ោង​ប្រហែល ៩ ព្រឹក (​ថ្ងៃ​អង្គារ​) យើង​បានឮ​សំឡេង​គោះទ្វារ​។ វា​ជា​បុរស​ម្នាក់​នៅ​ជិត​នោះ គាត់​បាន​ចេញពី​រោងចក្រ​របស់គាត់​។ គាត់​បាន​និយាយថា តើ​អ្នកឯង​ចង់​ឮដំណឹង​ល្អ​ឬ​ដំណឹង​អាក្រក់​?"​។​

​    ​"​ដំណឹង​ល្អ​នោះ​គឺថា អ្នកឯង​ទទួលបាន​អាង​ហែល​ទឹកធំ​មួយ​"​។ បន្ទាប់មក​ម្ចាស់ផ្ទះ​បាន​ចេញមកក្រៅ ហើយក៏​ឃើញ​អន្លង់​ធំ​មួយ​នៅលើ​ដី​ក្រោយ​ផ្ទះ​។​

​    ​បុរស​ចំណាស់​នោះ​បន្តទៀតថា អន្លង់​នោះ​មាន​ត្រឹម​តែមួយ​ម៉ែត្រ​ប៉ុណ្ណោះ នៅ​ម៉ោង ៩ ប៉ុន្តែ​ចាប់ពី​ម៉ោង​នោះ​មកវា​កាន់តែ​ធំ​ឡើងៗ​"៕

 

adverise with khmeread

មតិយោបល់