adverise with khmeread 177d58a7 b1f2 4862 a349 cf263509654e

បុរស​ម្នាក់​ស្រវឹង​ស្រាជិះ​ម៉ូតូ ទៅបុក​ឆ្កែ ដួល​រងរបួស​ធ្ងន់​(​មានវី​ដ​អូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​ឆ្កែ​មួយ​ក្បាល​កំពុង​រត់​ឆ្លងផ្លូវ បណ្តាល​ដួល​រងរបួស​ធ្ងន់ធ្ងរ។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង១២​​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៣ សីហា ឆ្នាំ២០១៦ ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ស្តុ​ប​អូ​ដឹ​ម​កប់​ស្រូវ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-5340 ជិះ​ពី​កើ​តទៅ​លិច។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្តុ​ប​អូរ​ដឹ​ម​កប់​ស្រូវ​ក៏មាន​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​កាត់​ពី​មុខម៉ូតូ​រងគ្រោះ បណ្តាលឱ្យ​ម៉ូតូ​បុក​ឆ្កែ​ពេញទំហឹង ដួល​បោក​២ ទៅ​៣​ត្រឡប់​បែក​មុខ​បែក​មាត់​រងរបួស​ធ្ងន់។​

    ក្រោយពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​សាច់ញាតិ មក​យក​ជនរងគ្រោះ​ដឹក​តាម​រថយន្ត​ទៅ​ព្យាបាល។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ ដើម្បី​រក្សាទុក​រងចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ៕


 

 

adverise with khmeread

មតិយោបល់