adverise with khmeread  90574036 frank lampard reuters

ពី​ចំណុចសូន្យ​ទៅជា​វីរបុរស​! ស្ងាត់ៗ Frank Lampard លួច​ទៅ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ទឹកដី​អាមេរិក​

    ​Frank Lampard បា​នរក​គ្រាប់​បាល់ Hat-Trick ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​របស់​ក្លឹប New York City ខណៈដែល​ក្រុម​កំពូល​តារា​លី​ក​កំពូល​អាមេរិក Major League Soccer មួយ​នេះ​បាន​ផ្តួល​ក្រុម Colorado Rapids ដោយ​លទ្ធផល ៥-១​។​

​    ​Colorado Rapids បាន​បាត់បង់ Michael Azira ដោយ​ត្រូវ​បណ្តេញ​ចេញពី​ការប្រកួត មុន​ពេលដែល​វីរបុរស​អ៊ីតាលី Andrea Pirlo ប្តូរ​ចូល​នៅ​តង់​ទី​ពីរ​។​

​    ​អតីត​ខ្សែបម្រើ​ក្រុម​តោ​ខៀវ Chelsea រូបនេះ​បានសម្រេច​គ្រាប់​បាល់ Hat-Trick ជាមួយនឹង​គ្រាប់​បាល់​ពីរ​គ្រាប់​នៅ​ជិត​បញ្ចប់​ការប្រកួត បន្ទាប់ពី Tony Taylor និង Steven Mendoza បា​នរក​គ្រាប់​បាល់​នាំ​មុខជា​បណ្តោះអាសន្ន​។​

​    ​New York City ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៣ ស្ថិតនៅក្នុង​ភាពជា​ដៃគូ​រវាង​ក្លឹប​បេ​ស្ប​លយ​ក្ស New York Yankees និង​អតីត​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស Manchester City​។​

​    ​Lampard បាន​ស៊ូទ្រាំ​ជាមួយ​បញ្ហា​របួស​មួយ​កាលពី​ការចាប់ផ្តើម​រដូវ​កាល និង​ត្រូវបាន​ចំអក​ដោយ​ប្រិយមិត្ត​របស់គាត់​អំឡុង​ការប្រកួត​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​លទ្ធផល ៧-០ ក្រោយ​ដៃ New York Red Bulls កាលពី​ខែឧសភា​។​

​    ​ប៉ុន្តែ​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​ក្លឹប​ថ្មី​មួយ​នេះ​កាលពី​ឆ្នាំ ២០១៥ បា​នរក​គ្រាប់​បាល់​ចំនួន ៨​គ្រាប់ ដោយ​កើតឡើង​ចេញពី​ការប្រកួត​ត្រឹមតែ​ចំនួន​ប្រាំពីរ​ប្រកួត​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់