adverise with khmeread Milton keynes dons v chelsea the emirates fa cup fourth round

Baba Rahman ខ្ចី​ជើង​ទៅ Schalke ឆ្លៀត​និយាយ​ឌឺដង​ឱ្យ Chelsea ទៀត​

    ​តោ​ខៀវ Chelsea បានប្រកាស​ពីថ្ងៃ​អង្គារ​ម្សិលមិញ​ថា Baba Rahman បាន​ចូលរួម​ជាមួយ Schalke នៅក្នុង​រយៈពេល​មួយ​រដូវ​កាល​ក្នុង​កិច្ចព្រមព្រៀង​ខ្ចី​ជើង​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ហ្គា​ណា​វ័យ ២២​ឆ្នាំ​រូបនេះ បាន​ស៊ូទ្រាំ​រងទុក្ខវេទនា​អស់​រយៈពេល​មួយឆ្នាំ​កន្លងមក​ជាមួយ​តោ​ខៀវ បន្ទាប់ពី​ផ្ទេរ​មកពី Augsburg ក្នុងតម្លៃ​ខ្លួន ១៧​លាន​ផោន (​ជាង​២២​លាន​ដុល្លារ​កន្លះ​) កាលពី​ទីផ្សា​រដូវក្តៅ​មុន​។​

​    ​Rahman សង្ឃឹមថានឹង​បង្ហាញ​ទម្រង់​ដើម​របស់គាត់​ជាថ្មី​នៅក្នុង​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ជាមួយ​កីឡាករ Schalke និង​លេង​ជា​រៀងរាល់​សប្តាហ៍​។​

​    ​ដោយ​ទំនង​ចង់​សំដៅលើ​ចំនួន​អ្នកគាំទ្រ​តិច​របស់ Chelsea កីឡាករ Rahman បាន​និយាយថា រូបគេ​មក​ទីនេះ (Schalke) ដើម្បី​លេង​នៅ​ចំពោះមុខ​អ្នកគាំទ្រ ៦០.០០០ នាក់​រៀងរាល់​សប្តាហ៍​។​

​    ​អ្នកចាត់ការ​ទូទៅ Schalke លោក Markus Weinzierl ធ្លាប់បាន​គ្រប់គ្រង Rahman អំឡុងពេល​ពួកគេ​បានរួម​ការងារ​ជាមួយគ្នា​នៅ Augsburg ហើយនឹង​ប្រើប្រាស់​ទេពកោសល្យ​ក្នុង​ការជួយ​ដល់​កម្លាំង​ប្រយុទ្ធ​ឱ្យអស់​សមត្ថភាព​៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់