adverise with khmeread 13900905 1024981174283464 164896448 n

ចុះឆែកឆេរផ្ទះសំណាក់​យីហោ រីករាយ រកឃើញថ្នាំញៀន៣២កញ្ចប់ និងឃាត់ខ្លួនមនុស្ស៤នាក់

    ព្រះសីហនុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោក គង់ សា​មេន អភិបាលរង​ស្រុក​ព្រៃនប់ ចុះ​ធ្វើ​រដ្ឋបាល​ចំហរ ត្រួតពិនិត្យ​ផ្ទះសំណាក់​យីហោ រីករាយ កាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ជា​លទ្ធផល​រកឃើ​ញ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៥កញ្ចប់​ធំ និង​២៧កញ្ចប់​តូច,​ ទូរស័ព្ទដៃ​៤គ្រឿង,​ ម៉ូតូ២គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៤​នាក់​៖ ទី១-​ឈ្មោះ​ ម៉ាន់ មូស​ត​ហ្វា ភេទ​ប្រុស អាយុ៣០ឆ្នាំ​, ទី២-​ឈ្មោះ ម៉េង ស្រី​កា ភេទ​ស្រី អាយុ២៤​ឆ្នាំ​, ទី៣-​ឈ្មោះ ម៉ាន់ ឌុល​នី ភេទ​ប្រុស អាយុ២៣​ឆ្នាំ​ និងទី៤-​ឈ្មោះ សុខ សា​អែល ភេទ​ប្រុស អាយុ២០ឆ្នាំ​។

    ករណីនេះ​កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់