adverise with khmeread 13900410 269043500143437 2074436677 n

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ជះ​មនុស្ស​ដេករដូករណែលពេញ​ផ្លូវ​របួសធ្ងន់​ស្រាល​២០​នាក់

    កំពង់ស្ពឺ ៖ យ៉ាងតិច​មានកម្ម​ករ​រោងចក្រ​២០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ឋិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​-​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦​។ 

​    លោក កែវ ពិសី ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា រថយន្ត​បង្កហេតុ​ប្រភេទ​ហ៊ីយ៉ាន់​ដាយ​ដឹក​កម្មករ​ចំនួន​៤០​នាក់ ហើយ​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង ជះ​កម្មករ​ដេករ​រដូករណែល​ពេញផ្លូវ។ 

    ភ្លាមៗ​នោះ​មាន​កម្មករ​របួស​២០​នាក់ ក្នុងនោះ​៨​នាក់​របួសធ្ងន់​ត្រូវបាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​និង​គ្លីនិក​នៅ​ជិតៗ​នោះ​៕​

adverise with khmeread

មតិយោបល់