adverise with khmeread Untitled 1

រថយន្តក្រុង​ចំកោងខ្លួន​លើ​ដងផ្លូវ​ចាប់ផ្តើម​ដាក់ឱ្យ​រត់​សាកល្បង​នៅ​ចិន​ហើយ​

    ​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​បានដាក់​រថយន្ត​ក្រុង​ចំកោងខ្លួន​ឆ្លងកាត់​ផ្លូវ (TEB) ធ្វើតេស្ត​លើកទីមួយ​នៅ​ទីក្រុង Qinhuangdao ខេត្ត Hebei​។​

​    ​រថយន្តក្រុង​ឈ្មោះ TEB-1 ប្រវែង ២២ ម៉ែត្រ ទទឹង ៧,៨ ម៉ែត្រ និង​កម្ពស់ ៤,៨ ម៉ែត្រ​នេះ​អាច​ដឹក​អ្នកដំណើរ ៣០០ នាក់​នៅ​ដំបូល​ខាងលើ និង​ទុកឱ្យ​យានយន្ត​បើកបរ​ឆ្លងកាត់​ពីក្រោម​។ 

​    ​យោងតាម​ក្រុមហ៊ុន Tebtech ដែល​ជួយ​ផលិត​រថយន្តក្រុង TEB នេះ​បានឱ្យដឹងថា ការធ្វើ​តេស្ត​សាកល្បង​នេះ​គឺ​ដើម្បី​វាយតម្លៃ​ទៅលើ​ប្រព័ន្ធ​ហ្វ្រាំង សន្ទុះ​អូស និង​ការប្រើប្រាស់​ថាមពល​។​

​    ​រថយន្តក្រុង TEB ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​រដ្ឋាភិបាល​ក្នុងប្រទេស​ប្រេ​ស៊ី​ល បារាំង ឥណ្ឌា និង​ឥណ្ឌូនេស៊ី​ផងដែរ​៕  ដាក់​វីដេអូ​ផង​

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់