adverise with khmeread Article urn publicid ap.org 3344f360808d48f8b3fd683633855fea u4unvqhwhc5f016a57bbfd2b685 959 634x422

Galaxy Note 7 ជា​ទូរស័ព្ទ​ល្អ​ដាច់​គេ​លើ​ពិភពលោក​?

    ​ទូរស័ព្ទ Samsung ថ្មី​នេះ​អាច​ដោះ​សោបាន​ដោយ​គ្រាន់តែ​សម្លឹងមើល​ឱ្យចំ​វា​តែប៉ុណ្ណោះ​។ Galaxy Note 7 ថ្មី​នេះ​បំពាក់​ជាមួយ​បច្ចេកវិជ្ជា​ស្កែ​ន iris ដែល​ផ្គូរ​ផ្គង​ទម្រង់​ភ្នែក​របស់​អ្នក​ជាមួយ​អ្វីដែល​វា​ចាប់បាន​អំឡុងពេល​ចាប់ផ្តើម​បើក​សោ​។ 

​    ​លក្ខណៈសម្បត្តិ​ថ្មី​នេះ​គឺ​សម្រាប់​ជំនួស​ការ​ស្កែ​ន​ក្រយៅដៃ ដែល​ដំណើរ​ការមិន​បានល្អ​ទេ ពេល​ម្រាមដៃ​សើម​។ ជាការ​ពិត លេខ​កូដ​សម្ងាត់ ៤ ខ្ទង់​នៅតែមាន​ប្រសិទ្ធភាព​ដដែល​។ 

​    ​ក្រុមហ៊ុន Samsung បានធ្វើ​ការងារ​លើ​បច្ចេក​វិជ្ជា​ស្កែ​ន iris របស់ខ្លួន​រយៈពេល​ប្រហែល ៥ ឆ្នាំ ប៉ុន្តែ​ក្រុមហ៊ុន​និយាយថា អ្នក​គ្រាន់តែ​សម្លឹងមើល​មួយ​ភ្លែត​តែប៉ុណ្ណោះ​ដើម្បី​ដោះ​សោរ​ទូរស័ព្ទ​។ 

​    ​* លក្ខណៈសម្បត្តិ​ទូទៅ​របស់ Galaxy Note 7 

​    ​១. Galaxy Note 7 ថ្មី​នេះ​មាន​អេក្រង់​កោង​ទំហំ ៥,៧ អ៊ី​ន ទម្ងន់ ១៦៩ ក្រាម អាច​បន្ថែម​កាត MicroSD ខាងក្រៅ​រហូតដល់​ទៅ ២៥៦ ជី​ហ្គា​បៃ​។ ទូរស័ព្ទ​នេះ​មាន​ពណ៌​ខ្មៅ ទឹកប្រាក់ មាស និង​ខៀវ​។ 
​    ​២. អេក្រង់​ថាច់​បំពាក់​ដោយ​បច្ចេកវិជ្ជា AMOLED និង​ប្រភេទ​កញ្ចក់ Corning Gorilla Glass 5​។ 
​    ​៣. មាន​រន្ធ​ដោត​សាក​ថ្ម​ប្រភេទ USB-C អង្គ​ចងចាំ​ទំហំ ៦៤ ជី​ហ្គា​បៃ​នៅ​ខាងក្នុង​ស្រាប់ (​អាចដាក់​ចម្រៀង​បាន ៧.០០០ បទ​) ជាមួយ RAM ទំហំ ៤ ជី​ហ្គា​បៃ​។ 
​    ​៤. ថ្ម​របស់​វា​គឺ​ប្រភេទ Li-Po 3500 កម្លាំង ៣.៥០០ មិ​ល្លី​អំពែរ​ម៉ោង ហើយ​តួខ្លួន​ទាំងមូល​អាច​ការពារ​ជ្រាប​ទឹក និង​មាន​ប៊ិក​មួយ​ហៅថា S Pen​។​

​    ​Galaxy Note 7 នឹង​ចាប់ផ្តើម​លក់​នៅ​អាមេរិក​នៅ​ថ្ងៃទី ១៩ សីហា ហើយ​អ្នកទិញ​អាច​កុម្ម៉ង់​ទុក​មុន​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ប៉ុន្តែ​មិន​បញ្ចេញ​តម្លៃ​ឱ្យដឹង​នោះទេ​។ ហើយ​សម្រាប់​ឧបករណ៍​បំពាក់​នឹង​ភ្នែក​ដើម្បី​ដាក់​ទូរស័ព្ទ​នេះ​មើល​ផ្ទាល់​ដូច​រោងកុន​ប្រភេទ Gear VR លក់​ក្នុងតម្លៃ ១០០ ដុល្លារ​នៅ​ថ្ងៃ ១៩ សីហា​ដូចគ្នា​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់