adverise with khmeread 1

កីឡាករ Maribor ស្លាប់​ពីរ​នាក់​នៅមុន​ជំនួប​ដ៏​សំខាន់​ក្នុង Europa League ជើង​ទី​ពីរ​ជាមួយ Aberdeen

    ​ក្រុមបាល់ទាត់​មកពី​ប្រទេស​ស្លូ​វ៉ា​នី Maribor បាន​ជួប​សោកនាដកម្ម​ដ៏​គួរឱ្យ​សោកស្តាយ​មួយ​មុន​ភារកិច្ច​វគ្គ​ជម្រុះ​បាល់ទាត់​ក្លឹប​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League ឈានចូល​មកដល់​នាពេលខាងមុខ​ក្នុងជំនួប​ជើង​ទី​ពីរ​ជាមួយ Aberdeen បន្ទាប់ពី​កីឡាករ​ពីររូប​នៃ​សមាជិក​ក្រុម​របស់​ពួកគេ​បាន​បាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​។​

​    ​Darmjan Marjanovic វ័យ ២០​ឆ្នាំ និង Zoran Baljak វ័យ ២១​ឆ្នាំ ដែល​ស្ថិតនៅក្នុង​ក្រុម B នៅឯ​ក្លឹប​របស់​ស្លូ​វ៉ា​នី​បាន​លាចាក​លោក​គួរ​ដ៏​គួរឱ្យ​ក្រៀមក្រំ បន្ទាប់ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​    ​Maribor បានប្រកាស​សេចក្តីថ្លែងការណ៍​មួយ​ទទួលស្គាល់​ពី​ឧបទ្ទវ​ហេតុនេះ ដោយ​ពួកគេ​បញ្ជាក់ថា "​ជាមួយនឹង​ការឈឺ​ដ៏​ធំធេង​បំផុត​នេះ យើង​បានទទួល​ដំណឹង​សោកនាដកម្ម​ដែល​បាន​វាយប្រហារ​ផ្លូវចិត្ត​ពួកយើង​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​។ វាសនា​ដ៏​ឃោរឃៅ​នេះ​បាន​ឆក់យក​ជីវិត​សមាជិក​វ័យក្មេង​ពីរ​នាក់​ពី​គ្រសារ​របស់​ពួកគេ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់