adverise with khmeread 1

ឃាត់​បុរស​ម្នាក់​កាប់​ប្រពន្ធ​នឹង​ពូថៅ​របួសធ្ងន់​

     ស្ទឹងត្រែង ៖  បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​កាលពី​វេលា ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​កាប់​ប្រពន្ធ​នឹង​ពូថៅ​បាក់ដង​កាំបិត​ របួសធ្ងន់​នៅ ចំណុច​ភូមិ​កាំ​ង​ចាម ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​
    ប៉ូលិស​និយាយថា ប៉ូលិស​ឃាត់ខ្លួន​បុរស​ខាងលើ​តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នួន ថូ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ស្តី​ពីបទ​ហិង្សា​គ្រួសារ​មកលើ​ប្រពន្ធ​ឈ្មោះ សុំ សយ  អាយុ​៤៣​ឆ្នាំ នៅក្នុង​លំនៅដ្ឋាន​ស្ថិតក្នុង ភូមិ​កាំ​ង​ចាម ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដោយ​កាប់​មួយ​ពូថៅ​ចំ​ដងកាំបិត​បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​
   ករណី​ខាងលើនេះ ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​និង​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់