adverise with khmeread 04354285 f73c 4417 a26d 59db185768bc

អត្ត​ព​លិ​ក​កម្ពុជា​នៅ​ប្រេ​ស៊ី​ល​កំពុង​ហ្វឹកហាត់​កម្តៅ​សាច់ដុំ​ ត្រៀម​អូឡាំពិក​ហ្គេម នឹង​ចូល​មកដល់​ឆាប់ៗ​ខាងមុខនេះ

    ប្រេ​ស៊ី​ល ៖ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា លើ​៤​ប្រភេទ​កីឡា មាន​តេ​ក្វាន់​ដូ អត្តពលកម្ម ហែល​ទឹក និង​ចំបាប់ ដែល​បាន​ទៅ ដល់ទី​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល កាលពី​សប្តាហ៍​មុន​នោះ កំពុងតែបន្ត​ការហ្វឹកហាត់​កម្តៅ​សាច់ដុំ​រៀងៗ​ខ្លួន ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក អូឡាំពិក​ហ្គេម រដូវក្តៅ ឆ្នាំ​២០១៦ ដែល​នឹង​ចូលមក​ដល់ នា​ថ្ងៃទី​៥​ដល់​ថ្ងៃទី​២១ ខែសីហា ខាងមុខនេះ​។​

    លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានបញ្ជាក់​តាមរយៈ​សារ អេ​ឡិច​ត្រូ​និ​ច​ពី​ទីក្រុង​រី​យ៉ូ​មក​ថា ចាប់តាំងពី​កីឡាករ កីឡាការិនី​របស់​កម្ពុ​ជា​ទៅដល់​ទឹកដី​ប្រេ​ស៊ី​ល ពួកគេ​បាន សម្រាក​១​ថ្ងៃ ហើយ​បាន​បន្ត​ការហ្វឹកហាត់​កម្តៅ​សាច់ដុំ​នៅ​ទីនោះ នៅក្នុង​សីតុណ្ហភាព​ត្រជាក់​ល្មម ក្នុង​ចន្លោះ​ពី ១៦​ទៅ​២០​អង្សា​សេ ដែល​អត្ត​ព​លិ​ក​កម្ពុជា​អាច​ហ្វឹកហាត់​ក្នុង​អាកាសធាតុ​នេះ និង​ថែ​ទាំង​សុខភាព​បានល្អ​។
 
    លោក​បន្តថា ការរៀប​ចំទាំង​កន្លែង​ស្នាក់នៅ ហូបចុក​របស់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល មិន​ចាញ់​ការរៀបចំ​របស់​ម្ចាស់ ផ្ទះ​ដទៃទៀត​នោះឡើយ ពោលគឺ​មានការ​រាក់ទាក់ និង​យកចិត្តទុកដាក់​ខ្លាំងណាស់​សម្រាប់​ប្រតិភូ​កីឡា​កម្ពុជា ក៏ដូចជា​ក្រុម​ប្រតិភូ​កីឡា​នានា មកពី​បណ្តា​ប្រទេស​នានា លើ​ពិភពលោក​ផងដែរ​។​

    អត្ត​ព​លិ​ក​កម្ពុ​ជាមាន​៦​រូប មកពី​៤​ប្រភេទ​កីឡា​នេះ គឺ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី​, កីឡាការិនី ចំបាប់ ចូ​វ សុធា​រ៉ា​, ហែល​ទឹក កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី និង​កីឡាករ ពូ សុវិជ្ជា​, កីឡាអត្តពលកម្ម គឺ​កីឡាការិនី លី ណា​រី និង​កីឡាករ នី​កូ​។ ចំពោះ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី នឹងត្រូវ​ប្រកួត​ជាមួយ​ដៃគូ​ដ៏​តឹងតែង​ដំបូង ជាមួយ​កីឡាការិនី​ហុ​ល្លង់ Reshmie Oogink ដែលជា​អតីត​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ឆ្នាំ​២០១៥​។ 

    កីឡាការិនី ស៊ន សៀវ​ម៉ី តំណាងឱ្យ​កម្ពុជា ចូល​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ នៅ​ប្រទេស​ប្រេ​ស៊ី​ល​នាពេល​ខាងមុខនេះ​។ រូបនាង​ប្រកួត​តែ​៤​ប្រកួត​ទេ នឹង​ទទួលបាន​មេដាយមាស​ហើយ ដោយ​ដៃគូ​ប្រកួត​ដំបូង​ជា​ជើង​ខ្លាំង​មកពី​ហុ​ល្លង់​ឈ្មោះថា Reshmie Oogink ជា​ជើងឯក​តេ​ក្វាន់​ដូ​អឺរ៉ុប​ឆ្នាំ​២០០៥​។ 

    Reshmie Oogink មាន​អាយុ​២៦​ឆ្នាំ កម្ពស់ ១,៧៩​ម៉ែត្រ ហើយ​មានបទពិសោធន៍​ជាច្រើន ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដូចជា​ធ្លាប់​ឈ្នះ​មេដាយមាស​៦​ដង រួមមាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009 , German Open 2012 និង Dutch Open 2012 ដោយ​ធ្លាប់​ប្រកួត​បាន​១២០​ប្រកួត ឈ្នះ​បាន​៧៧​ប្រកួត​។​

    ចំពោះ​ចំណាត់ថ្នាក់​ក្នុង​អូឡាំពិក​ហ្គេម​, Reshmie មាន​ចំណាត់ថ្នាក់​លេខ​៥ រីឯ ស៊ន សៀវ​ម៉ី ចំណាត់ថ្នាក់​លេខ​៣៣​។ សម្រាប់ ស៊ន សៀវ​ម៉ី ក្នុង​តំបន់​អាស៊ី ជាង​៤០​ប្រទេស​នោះ មានតែ​គូប្រកួត​ពី​៣​ទៅ​៤​នាក់​ប៉ុណ្ណោះ ជា​ឧបសគ្គ​របស់​នាង​។ 

    ស៊ន សៀវ​ម៉ី ត្រូវការ​ឈ្នះ​៤​ប្រកួត​ដំបូង សម្រាប់​វគ្គ​ជម្រុះ​១៦​នាក់ លើ​ប្រភេទ​ទម្ងន់ ៧៣​គីឡូក្រាម ដើម្បី​ឆ្លង​ផុត​វគ្គ​ជម្រុះ​ហើយ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​។ កីឡាការិនី ស៊ន សៀវ​ម៉ី នឹងត្រូវ ប្រកួត ជាមួយ​កី​ឡ​ការិនី​ហុ​ល្លង់ Reshmie នៅ​ថ្ងៃទី​២០ សីហា​៕

adverise with khmeread

មតិយោបល់