adverise with khmeread De71357f b7f8 433e b7e6 565733da6629

កម្ពុជា​ត្រូវ​ប្រជែង​យកកៅអី​១​ជាមួយ​ប្រ៊ុយណេ​, ទី​ម័​រ​ខាងកើត និង​ឡាវ ដើម្បីឡើងទៅ​ពូ​ល B ព្រឹត្តិការណ៍ Suzuki Cup 2016

    ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​៣​ប្រទេស​ផ្សេងទៀត គឺ​ប្រ៊ុយណេ​, ទី​ម័​រ​ខាងកើត និង​ក្រុម​ជម្រើសជាតិ​ឡាវ នៅ​ទីលាន​កីឡដ្ឋាន​ជាតិ​កម្ពុជា ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​២១ តុលា ខាងមុខ សម្រាប់​វគ្គ​ជម្រុះ​បឋម នៃ​ព្រឹត្តិការណ៍​ឯក​ឯក​អាស៊ាន AFF Suzuki Cup 2016 ដើម្បី​ស្វែ​ករក​ក្រុម​ខ្លាំង​តែ ១​ប៉ុណ្ណោះ ឆ្ពោះទៅ​ប្រកួត​វគ្គ​ចែក​ពូ​ល​សន្សំ​ពិន្ទុ ក្នុង​ពូ​ល​B​។​

    ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​គ្រោង​នឹង​ប្រកួត​មិត្តភាព​កម្តៅ សាច់ដុំ​អន្តរជាតិ​មួយ​ប្រកួត​ទៀត ជាមួយ​ក្រុម​ហុងកុង នា​ថ្ងៃទី​៦ សីហា ខាងមុខនេះ ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​របស់ខ្លួន ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ ព្រឹត្តិការណ៍​អន្តរជាតិ​តំបន់​អាស៊ាន AFF Suzuki Cup នេះ​។ 

    សូម​រំលឹកថា កាលពី​សប្តាហ៍​មុន ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ខ្លាំង​សឹង្ហ​បុរី ជា​ប្រវត្តិសាស្ត្រ នៅ ទឹកដី​របស់ខ្លួន នៅក្នុង​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​អន្តរជាតិ ដោយ​លទ្ធផល ២​ទល់​១ ក្រោម​ក្រសែភ្នែក​ប្រិយមិត្ត ទស្សនិកជន​កម្ពុ​ជាជាង​៥​ម៉ឺន​នាក់​។​

    យោងតាម​ការចាប់​ឆ្នោត​ចែក​ពូ​ល ដែល​បាន​ធ្វើឡើង កាលពី​យប់មិញ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​រៀប ចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF នោះ គឺ ១​ក្រុម ដែល​បាន​ពី​វគ្គ​ជម្រុះ​បឋម​នឹងត្រូវ​ទៅ​បំពេញ​មួយ​កៅអី ក្នុង​ពូ​ល B ជាមួយ​៣​ក្រុម​ផ្សេងទៀត​ដែលមាន​កម្រិត​ខ្ពស់ជាង និង​អង្គុយ​រង់ចាំ​ស្រាប់ គឺ​ក្រុម​ជម្រើស ជាតិ​មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី និង​វៀតណាម ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​។ 

    ចំណែកឯ ពូ​ល A មាន​៤​ក្រុម រួមមាន​៖ ម្ចាស់​ការពារ​តំណែង​ជើងឯក ថៃ រដូវ​កាល​ចាស់​, ម្ចាស់ផ្ទះ​ហ្វីលីពីន​, សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី​។ សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ គឺ​ពូ​ល​A ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន និង ពូ​ល​B ប្រកួត​នៅ​មី​យ៉ាន់​ម៉ា​៕(​រូបភាព​ឯកសារ​)​

adverise with khmeread

មតិយោបល់