080216 soccer brawl 1101204 640x360

ជម្រើសជាតិ​អាមេរិក និង​បា​រ៉ែ​ន អាយុ​ក្រោម ១៩ ឆ្នាំ វាយ​គ្នា​ពេញ​តារាង​

    ​កីឡាករ​ឈុត​យុវជន​ជម្រើសជាតិ​អាមេរិក និង​បា​រ៉ែ​ន អាយុ​ក្រោម ១៩​ឆ្នាំ បាន​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​ហិង្សា​ដ៏​អាក្រក់​មួយ​នៅ​បញ្ចប់​ការប្រកួត​មួយ នៃ​ការ​ប្រជែង​ពាន​ក្នុង​កម្មវិធី COTIF Tournament ក្នុងប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​ក្រុមយុវជន​សហរដ្ឋ​អាមេរិក​បាន​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វីដៃ​បា​រ៉ែ​ន ពេលដែល​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​។ ខ្សែប្រយុទ្ធ​អាមេរិក Pierre Da Silva ស្ថិតក្នុង​ឯកសណ្ឋាន​ពណ៌​ខ្មៅ​បាន​ដួល​ទៅលើ​ទីលាន បន្ទាប់ពី​ទង្គិច​គ្នា​ជាមួយ​ខ្សែការពារ​បា​រ៉ែ​ន​ម្នាក់ មុនពេល​ដែល​កីឡា​ករទី​ពីរ​របស់​បា​រ៉ែ​ន​ម្នាក់ទៀត​ទាត់​បាល់​បំ​បុក​ក្បាល​ពេញទំហឹង​ទៅ​ខ្សែប្រយុទ្ធ​រូបនោះ ដែល​បាន​បង្ក​ឱ្យ​ការប៉ះទង្គិច​គ្នា​កើតឡើង​តែម្តង​។​

​    ​ទាំង​កីឡា​បម្រុង​បា​រ៉ែ​ន និង​អាមេរិក​បាន​រត់​មកវា​យ​តប់​គ្នា​ពេញ​តារាង អស់​ជាច្រើន មុនពេល​មន្ត្រី​រៀបចំ​ការប្រកួត​អាច​ម្ចាស់ការ​លើ​ស្ថានភាព​នេះ​។​

​    ​បរាជ័យ​មួយ​នេះ​ក៏បាន​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​អាមេរិក​ដែល​ដឹកនាំ​ដោយ Brad Friedel ធ្លាក់​ចេញពី​ដំណើរ​ប្រជែង​មួយ​នេះ​ផងដែរ​៕

 

ប្រភព៖ espn

មតិយោបល់