adverise with khmeread Hi res a4a3f23f1ac119fca39d01af8469d3ca crop north

គេ​គ្រប់គ្នា​ប្តូរ​សមត្ថភាព Mikel របស់ Chelsea ប្រកាស​ប្តូរ​ឈ្មោះ​ថ្មី​ជា​ផ្លូវការ​

    ​John Michael Nchekwube Obinna គឺជា​ខ្សែបម្រើ​ម្នាក់​របស់​ក្រុម​តោ​ខៀវ Chelsea ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​មកនេះ ទោះជា​យ៉ាងណាក្តី​អ្នកនឹង​ស្គាល់​គាត់​ជាមួយនឹង​ឈ្មោះ John Obi Mikel ប៉ុណ្ណោះ​។ ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​របស់គាត់ តាំងពី ១៣​ឆ្នាំមុន​ពេលដែល​គាត់​ត្រូវបាន​គេ​ចាប់ផ្តើម​ស្គាល់ឈ្មោះ​ថ្មី​ដ៏​យូរលង់​មួយ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ London Evening Standard សហព័ន្ធ FA នី​ហ្សេ​រី​យ៉ា​បាន​បង្កឱ្យមាន​កំហុស​មួយ ពេលដែល​ដាក់​ស្នើ​ឈ្មោះ Mikel សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ (FIFA Under-17 World Championship) កាលពី​ឆ្នាំ​២០០៣ ដោយ​ដាក់ឈ្មោះ​គាត់​ថា "Mikel" ជំនួស​ឈ្មោះ​ដើម "Michael"​។​

​    ​បច្ចុប្បន្ន បន្ទាប់ពី​មានឈ្មោះ​ពីរ "Mikel John Obi" ឬ "John Obi Mikel" អំឡុង​អាជីព​របស់គាត់​ជាមួយ Chelsea ខ្សែបម្រើ​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ​ទីបំផុត​បាន​ប្តូរ​ឈ្មោះ​របស់គាត់​ទៅ​ឈ្មោះ​ដើម​វិញ​ដើម្បី​បញ្ជាក់ថា "Mikel" គឺជា​ឈ្មោះ​ដែល​គេ​ផ្តល់ឱ្យ​។​

​    ​Mikel បាន​និយាយថា ឈ្មោះ​ច្រឡំ​នេះ​គឺជា "​មាន​អត្ថន័យ​ពិសេស​" ។ គាត់​ក៏បាន​ត្រៀម​ផងដែរ​ដើម្បី​បន្ត​ពាក់​ឈ្មោះ "Mikel" ជា​បន្តទៀត ជាមួយនឹង​លេខ ១២​នៅ​ខាងក្រោយ​នៃ​ឯកសណ្ឋាន​ពណ៌​ខៀវ​របស់គាត់​ក្នុង​រដូវ​កាល​នេះ​។​

​     សង្ខេប ឈ្មោះ​កំណើត​របស់គាត់​គឺ John Michael Nchekwube Obinna​។ គាត់​ត្រូវបាន​គេ​ហៅ​ដោយ​ចៃដន្យ​ថា "John Obi Mikel" និង​ពេញចិត្ត​ធ្វើដំណើរ​ទៅជា​មួយ​ឈ្មោះ​នេះ​មួយ​រយៈពេល​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​នឹង​ប្តូរ​វា​ទៅជា "Mikel John Obi" វិញ​ចាប់ពីពេលនេះ​ទៅ​៕

adverise with khmeread
ប្រភព៖ bleacherreport

មតិយោបល់