adverise with khmeread Rapid vienna v chelsea pre season friendly

Diego Costa នឹង​បាន​លេង​ជាមួយ AC បន្ទាប់ពី​គ្រូបង្វឹក​ថ្មី​ផ្តល់ឱកាស​បញ្ចេញ​សមត្ថភាព​ម្តងទៀត​

    ​Diego Costa នឹង​ទទួល​ឱកាស​ដើម្បី​បង្ហាញ​ទៅដល់​លោក Antonio Conte ថា​គាត់​ចង់​លេង​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ពេលដែល​តោ​ខៀវ​នឹងចូលរួម​បើក​សម្ភោ​ធ​កីឡដ្ឋាន US Bank Stadium តម្លៃ ១ ពាន់​លាន​ដុល្លារ នៅ​យប់​ថ្ងៃ​ពុធ​នេះ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ១៧​ឆ្នាំ​រូបនេះ​បាន​អវត្តមាន​ដោយ​បញ្ហា​របួស​ខ្នង​សម្រាប់​ប្រកួត​ពីរលើក​ដំបូង​នៃ​ទស្សនកិច្ច​ប្រកួត​ពាន​មិត្តភាព​របស់ Chelsea នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​គាត់​ត្រូវបាន​រំពឹងថា​នឹង​ត្រឡប់មកវិញ ពេលដែល​ក្រុម​របស់លោក Conte នឹងត្រូវ​ជួប​ជាមួយ AC Milan នៅក្នុង​ផ្ទះ​ថ្មី​របស់​ក្រុម​បាល់ឱប Minnesota Vikings នៃ​ក្របខ័ណ្ឌ NFL​។​

​    ​ទោះជា​យ៉ាងណាក្តី អ្នកចាត់ការ​ថ្មី​ក្រុម Chelsea លោក Conte បាន​បដិសេធ​ក្នុងការ​ជ្រើសរើស​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ចូលទៅក្នុង​ការប្រកួតរ​ហូត​ដល់​គាត់​ជា​ពីរ​បួស​ពេញលេញ ហើយ Costa នឹង​មិនមែនជា​ភ្ញៀវ​រីករាយ​ម្នាក់​នោះឡើយ​សម្រាប់​ទស្សនកិច្ច​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់