adverise with khmeread 13884345 269140143467106 1754097593 n

មន្ត្រីប៉ូលិស​ចូល​និ​វត្ត​ន៍​ម្នាក់​ចងក​សម្លាប់ខ្លួន

    កណ្តាល ៖ មន្ត្រីប៉ូលិស​ចូលនិវត្តន៍​ម្នាក់​បាន​ចង​កស​ម្លាប់ខ្លួន​ត្រូវបាន​គេ​ប្រទះឃើញ​​នា ថ្ងៃទី​០៣ ​សីហា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៦​ និង​១៥​នាទី​ព្រឹក​នៅ​ចំណុចៈ​ភូមិ​ព្រៃទទឹង​ ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ​យ៉ិ​ន ភឿន​ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មុខរប​រ​មន្ត្រីនគរបាល​ចូលនិវត្តន៍​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​មើល​ស្រែ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​កូនស្រី​ជនរងគ្រោះ​ឈ្មោះ​ ភឿន ចាន់​រី ​បានឃើញ​ឪពុក​ដែលជា​ជនរងគ្រោះ​បាន​ចងក​ស្លាប់​ នឹង​ខ្សែ​គោ ចង​នឹង​ដើម​ជ្រួយ​ជាប់​របង​ផ្ទះ​ខាងក្រោយ​។​

    បន្ទាប់មក​ប៉ូលិស​ផ្នែក​ជំនាញ ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូល​រដ្ឋា​ន​ឃុំ​ត្រពាំងវែង​ បានធ្វើការ​ពិនិត្យ​ទៅលើ​សព​ឃើញថា​សព​មាន​ស្នាម​ជាំ​ជុំវិញ​ក​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​។​

    ក្រោយពេល​ពិនិត្យ​រួច​ផ្នែក​ជំនាញ​បានប្រគល់​សព​ឱ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់