adverise with khmeread 7bf840504f852bc2703503b886bef446dcc56d14cf6d5e1cd9270b55a656c244 3756788 %281%29

មួយ​គ្រាប់​របស់​កូរ៉េខាងជើង​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​ជា​លើកទីមួយ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ​

    ​អាមេរិក​បាន​ព្រមាន​ថា​ដល់ពេល​ត្រូវការពារ "​ខ្លួន​យើង​និង​សម្ព័ន្ធមិត្ត​របស់​ពួកយើង​" ហើយ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​មី​ស៊ី​ល​មួយ​គ្រាប់ ដែល​ធា្ល​ក់​ក្នុង​ដែនទឹក​ជប៉ុន​ជា​លើកដំបូង​ក្នុងពេល ២០ ឆ្នាំនេះ​។​

​    ​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​នេះ​បង្ហាញ​ពី​មហិច្ឆតា​របស់​ទីក្រុង​ព្យុងយ៉ាង​ចង់​វាយប្រហារ​លើ​ប្រទេសជិតខាង​របស់ខ្លួន​។​

​    ​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា មី​ស៊ី​ល​នេះ​ជា​ប្រភេទ​មី​ស៊ី​ល Rodong ខ្នាត​មធ្យម ដែល​បាន​ហោះ​អស់​ប្រហែល ១ ពាន់​គឺ​ឡូ​ម៉ែត្រ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការបាញ់​នេះ​។​

​    ​មន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​លោក Gen Nakatani បាន​និយាយថា មី​ស៊ី​ល​ធ្លាក់​ក្នុង​សមុទ្រ​ប្រមាណ ២៥០ គីឡូម៉ែត្រ​ពី​ឆ្នេរ​ភាគ​ខាងជើង​ប្រទេស​ខ្លួន​។​

​    ​លោក​បាន​បន្តទៀតថា "​នេះ​គឺជា​ទង្វើ​ដ៏​គឃ្លើន​មួយ ដែល​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ​"៕

ប្រភព៖ Sky

adverise with khmeread

មតិយោបល់