adverise with khmeread 7cbf2ec9 d84d 4254 940f 7ee9114a46a2

បើក​ម៉ូតូ​ធ្លាក់​ក្នុង​ការដ្ឋាន​ធ្វើ​លូ​ស្លាប់​ម្នាក់​របួស​២​នាក់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​បើក​ម៉ូតូ​ធ្លាក់​ក្នុង​ការដ្ឋាន​ធ្វើ​លូ​ស្លាប់​ម្នាក់​របួស​២​នាក់ នៅ​ថ្ងៃទី​០២ ​ខែសីហា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​៣០​នាទី យប់​ត្រង់ចំណុច​ខាងត្បូង​សឹក​រង​ខេត្តកណ្តាល ​ប្រហែល​៥០​ម៉ែត្រ​លើផ្លូវ​ជាតិ​លេខ​២១ ភូមិ​ព្រែក​សំរោង​៣ ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ​HONDA DREAM ១២៥ ​ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ (​មាន​កញ្ចក់​ និង​មិន​ពាក់មួក​ការពារ​) អ្នកបើកបរ​ឈ្មោះ​ អៀង អាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល ស្លាប់​នៅ​កន្លែងកើតហេតុ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​។

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​ក៏​បើក​ធ្លាក់​លូ​ដែល​គេ​ជីក​កាត់​ផ្លូវ​បណ្តាល​ឱ្យ​បាក់ក​ស្លាប់​ និង​មាន​អ្នករួមដំណើរ​ជាមួយ​០២​នាក់​ទៀត​១.​ឈ្មោះ ជា ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​(​រងរបួស​ស្រាល​)​ រស់នៅ​ភូមិ​ភ្នំ​ឌឹ​ន ឃុំ​ដើម​ដូង​ ស្រុក​គី​រី​វង្ស ខេត្តតាកែវ និង​២.​ឈ្មោះ សូន្យ ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អណ្តូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​ ​(​រងរបួស​ស្រាល​)​។​

    សាកសព​និង​ម៉ូតូ​ដែល​ពាក់ព័ន្ធ​ខាងលើ​ត្រូវបាន​បងប្អូន​សុំ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ​បើក​លឿន​និង​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​៕


 

adverise with khmeread

មតិយោបល់