adverise with khmeread 13883797 1025136004267981 210322519 n

រថយន្ត​កូរ៉េ​មួយគ្រឿង​តូចចិត្ត​ម្ចាស់​ចត​ចោល​អត់​ចាប់​ហ្វាំ​ង​ហក់​ចូល​ច្រាំងទន្លេ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

    កំពង់ឆ្នាំង ​៖ រថយន្ត​កូរ៉េ​មួយគ្រឿង​បាន​រង​នូវ​ការខូចខាត​ខ្ទេច​បន្ទាប់ពី​ចត​ទុកចោល​នៅ​ច្រាំង​មាត់ទន្លេ​ផ្សារ​ក្រោម ហើយ​ត្រូវ​ខ្យល់​បក់បោក​បណ្តាល​ឱ្យ​ប៉ើង​ធ្លាក់​រថយន្ត​ចូលទៅក្នុង​ច្រាំងទន្លេ​តែម្តង។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​

​    រថយន្ត​ដែល​ធ្លាក់​ចូលក្នុង​ច្រាំងទន្លេ​នេះ​ ជារថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង 2A-0104 របស់​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋា​នេះ។​

​    ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ត​ បាន​បើករថយន្ត​យកមក​ចត​ជាប់មាត់​ច្រាំងទន្លេ ប៉ុន្តែ​មិនបាន​ចាប់​ហ្វ្រាំងដៃ​ឱ្យជាប់​នោះទេ លុះដល់​វេលា​កើតហេតុ​មាន​ភ្លៀង​ និង​ខ្យល់យ៉ាងខ្លាំង ​បណ្តាល​ឱ្យ​រថយន្ត​កូរ៉េ​ដែល​ចត​ទុកចោល​រអិល​ប៉ើង​ធ្លាក់ចូល​ច្រាំងទន្លេ​តែម្តង ហើយ​រថយន្ត​បាន​ខូចខាត​ទាំងស្រុង ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​រថយន្ត​យកមក​លើ​វិញ។​

​    សមត្ថកិច្ច​បានបញ្ជាក់​ថា ករណីនេះ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ គ្រាន់តែ​ខូចខាត​ឡាន​តែប៉ុណ្ណោះ៕​

adverise with khmeread

មតិយោបល់