adverise with khmeread Kevin

Kevin Cheng និយាយថា នឹងចាកចេញពីស្ថានីយទូរទស្សន៍ TVB

          តារាភាពយន្ត Kevin Cheng បានចុះកិច្ច​សន្យា​ជាមួយ​ទូរទស្សន៍ TVB កាល​ពី​ឆ្នាំ​២០០១។ នៅឆ្នាំ​២០០៦ តារាភាព​យន្ត​រូបនេះ​ទទួល​បាន​ពាន​ TV King សម្រាប់ការសម្តែង​នៅ​ក្នុងរឿង “Under The Canopy of Love” ហើយ​នៅ​ឆ្នាំ​២០១១​ Kevin បាន​ទទួល​ពាន TV King ជា​លើក​ទី​២​ សម្រាប់រឿង Ghetto Justice ។

          ប្រជា​ប្រិយភាព​របស់​ Kevin កើនឡើង​ខ្លាំង​នៅ​ប្រទេសចិន បន្ទាប់ពី​បាន​សម្តែង​ក្នុង​ភាព​យន្តភា​គ​ចិនដីគោក Scarlet Heart។ ថ្មីៗ​នេះ Kevin កំពុង​ថត​ភាព​យន្តភាគថ្មី​រឿង Mystery ជាមួយ Kristal Tin ។ តារាភាព​យន្ត​រូបនេះ​បាន​បង្ហើ​បប្រាប់​ថា នេះគឺជា​ភាព​យន្តភាគលើក​ចុងក្រោយ​របស់​ខ្លួន​នៅ​ទូរទស្សន៍ TVB ។

          នៅពេល​សួរថា តើលោកមាន​អារម្មណ៍​បែបណា​អំពីការ​ចាកចេញ​ពី​ស្ថានីយទូរទស្សន៍នេះ Kevin បាននិយាយថា​ “ប្រាកដណាស់ ជា​កន្លែងដែល​ខ្ញុំ​នឹក។ ខ្ញុំនឹងនឹក​ដល់​ក្រុម​ការងារ​ ដោយសារតែ​ពួកគេ​រួមដំណើរ​ជាមួយខ្ញុំ​ទៅ​ថត​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង៤​ព្រឹកវិញ”។

          Kevin បន្ត​ថា “​ខ្ញុំ​នឹងនឹក​ដល់​សហការី​ដែល​ជួយ​ផាត់មុខ​ធ្វើ​សក់​និង​តុប​តែង​សម្លៀក​បំពាក់ឲ្យខ្ញុំ”៕

adverise with khmeread

មតិយោបល់