adverise with khmeread Index

ឃាត់​យុវជន​៨​នាក់​ណាត់​វាយតប់​គ្នា​នៅតាម​ផ្លូវ​សាធារណ​:

     មណ្ឌលគិរី ៖ ប៉ូលិស​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត មណ្ឌលគិរី​សហការ​ជាមួយ​ប៉ូលិស​ក្រុង​សែន​មនោ​រម្យ​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​ពីរ​ក្រុម​សរុប ៨​នាក់ ដែល​បាន​ណាត់​វាយតប់​គ្នា​តាមផ្លូវ​កាលពី​ម៉ោង ៦​និង​៣០ នាទី​យប់​ថ្ងៃទី​០១​មករា ២០១៦ នៅ​ចំណុច​លើ​ភ្នំ​ដោះ​ក្រមុំ ស្ថិតក្នុង​ភូមិ​ដោះ​ក្រមុំ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ បណ្តាល​ឲ្យ​រងរបួស​ម្នាក់​។​
    ប៉ូលិស​និយាយថា ភាគី​ជនរងគ្រោះ​ឈ្មោះ ពៅ រ៉ា ខូចខាត​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ដោយ​ជនល្មើស​បាន​ដុតបំផ្លាញ និង​បក្ខពួក​រត់​អស់ ។​ចំំ​ណែ​ក​ជនសង្ស័យ​ជា​ភាគី​ម្ខាង​ទៀត​១-​ឈ្មោះ​នួន ស្រស់ អាយុ ២៦​ភេទ ប្រុស​២-​ឈ្មោះ​សន សុខ​ណា  អាយុ ២១ ភេទ ប្រុស ៣-​ឈ្មោះ​វង្ស សំណាង អាយុ​២៥​ឆ្នាំ ភេទ ប្រុស ៤-​ឈ្មោះ​សយ ចន្ថា អាយុ ១៩​ឆ្នាំ​ភេទ ប្រុស ៥-​ឈ្មោះ​ឃុ​ត ធារ៉ា អាយុ​១៩ ឆ្នាំ​ភេទ​ប្រុស ៦-​ឈ្មោះ​ម៉ា ប៊ុន​ទូ អាយុ ២៥​ឆ្នាំ​ភេទ ប្រុស និង​៧-​ឈ្មោះ​ហាយ សំបូ អាយុ​១៨​ឆ្នាំ​ភេទ ប្រុស ។​
     ក្រុម​ក្មេង​ទំនើង​ទាំងអស់​ត្រូវ​បាន​ប៉ូលិស​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់