adverise with khmeread Article l 2015615418155165751000

ប្អូនថ្លៃ​និង​បងថ្លៃ​ក្នុង​រឿង "​បេះដូង​លាក់​ស្នេហ៍​" ស្ងាត់ៗ​អបអរ​ខួបអាពាហ៍ពិពាហ៍​មិនឱ្យ​ប្រិយមិត្ត​ដឹង​សោះ​

    ​អ្នកគាំទ្រ​ប្រហែល​បាន​បាន​តាមដាន​រឿង "​បេះដូង​លាក់​ស្នេហ៍​" យ៉ាង​ជក់​ហើយ​មើលទៅ ប៉ុន្ដែ​អ្នក​ទាំងអស់គ្នា​ប្រហែល​ដឹង​តិចតួច​ណាស់​ថា​សា​លុក និង​សូ​ចាល់ ជា​ប្តី​ប្រពន្ធ​នៅក្រៅ​រឿង​។​

​    ​តារា​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​នាង Shalmalee Desai ត្រូវបាន​គេ​ស្គាល់​ថា​ជា​តួ​សូ​ចាល់​ក្នុង​រឿង "​បេះដូង​លាក់​ស្នេហ៍​" បាន​ប្រារព្ធ​ពិធី​ខួបអាពាហ៍ពិពាហ៍​លើកទីមួយ​ជាមួយនឹង​ប្ដី​របស់​នាង​ឈ្មោះ​លោក Avinash Sachdev ដើរតួ​ជា​សា​លុក​កាលពី​ថ្ងៃទី ១២ ខែមិថុនា​កន្លងទៅនេះ ដោយ​មិនបាន​ទម្លាយ​ដំណឹង​ឱ្យគេ​ដឹង​សូម្បី​បន្តិច​។​

​    ​នាង Desai បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​រឿង "The Chosen One" របស់​ប៉ុស្ដិ៍ UTV Stars ប្រទេស​ឥណ្ឌា​។ កើត​នៅ​ទីក្រុង​មុំ​បៃ តារា​សម្ដែង​រូបនេះ​បានធ្វើការ​ជា​អ្នកគ្រប់គ្រង​សិក្ខាកាម​នៅ​ប៉ុស្ដិ៍​ទូរទស្សន៍​មួយ​។ នៅ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៥ នាង​ក៏បាន​រៀបការ​ជាមួយនឹង​មិត្ត​រួម​អាជីព​គឺ​លោក Avinash Sachdev៕

 

adverise with khmeread
ប្រភព៖ Indiatime

មតិយោបល់