adverise with khmeread 13883695 269176660130121 1583617896 n

ត្រាក់ទ័រ​ព្រលះ​ជាមួយ​ម៉ូតូ​ របួស​ធ្ង​ន់២​នាក់

    កណ្តាល ៖ មាន​ករណីគ្រោ​ថ្នាក់​ចរាចរណ៍​រវាង​ត្រាក់​ទ​រ័ និង​ម៉ូតូ​កើតឡើង​ថ្ងៃទី​០៣​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​៥០​នាទី លើផ្លូវ​ជាតិ​លេខ​០៨​ចំណុច​គីឡូម៉ែត្រ​លេខ​៣៦-៣៧​ ត្រង់ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គិ៍​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ​បណ្តាលឱ្យរ​បួស​ធ្ងន់​២​នាក់។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ត្រាក់​ទ​រ័​មួយគ្រឿង​ម៉ាក​ ​KUBOTA M6040SU អ្នកបើកបរ​មិន​ស្គាល់ អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) បាន​បើករ​យ៉ែ​រ​ថយក្រោយ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុកម៉ូតូ​មួយគ្រឿង​ម៉ាក ​Wave អាល់​ហ្វា​លពាក់​ស្លាក​លេខ​ភ្នំពេញ ​1CV-2641 បើកបរ​ដោយ​ឈ្មោះ​ ឡេង ពៅ ​ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​វិហារ​សួ​គិ៍​ត្បូង​ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល បណ្ដាលឱ្យរង​របួសធ្ងន់​ ដោយបើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ រួម​ដំណើរ​០១​នាក់​ឈ្មោះ​ ហួន  រចនា​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ ឃុំ​ជើងគោ ​ស្រុក​វាលរិញ ​ខេត្ត​ព្រះសីហនុ​របួសធ្ងន់​។ សម្ភារៈ​ខូចខាត​២​គ្រឿង​ម៉ូតូ​០១​គ្រឿង​ខូច​ធ្ងន់ និង​ត្រា​ក់ទ​រ័​1​គ្រឿង​ខូចខាត​ស្រាល​។ មូលហេតុ​អ្នកបើកបរ​ត្រាក់​ទ​រ័​បើក​បត់​ឆ្វេង​ស្តាំ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័។​

    បច្ចុប្បន្ន​វត្ថុតាង​ទាំងពីរ​ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់