adverise with khmeread 79583e31 72cd 4800 9632 2f65f14634a8

ក្រុម​ចាប់​ម៉ូយ​ឡាន​តាក់ស៊ី​វាយតប់​គ្នា​ព្រោះ​ជម្លោះ​ដណ្ដើម​ម៉ូយ​នៅ​ច្បារអំពៅ

    ភ្នំពេញ ៖ ក្រុម​ចាប់​ម៉ូយ​ឡាន​តាក់ស៊ី​អនាធិបតេយ្យ​ដែល​តែងតែ​ចាប់​ម៉ូយ​បង្ក​ភាព​អ​សណ្តាប់ធ្នាប់​នៅ​ខណ្ឌ​ច្បារអំពៅ បាន​បង្កជម្លោះ​វាយតប់​គ្នា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ព្រោះ​ជម្លោះ​ដណ្ដើម​ម៉ូយ កើតឡើង​នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រើយ​ខាងកើត ក្នុងភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ។​

    ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បានឱ្យដឹងថា អ្នករត់​រថយន្តឈ្នួល​២​នាក់ បាន​ឈ្លោះ​គ្នា​រហូតដល់​កាន់ដំបង​ និង​ដុំថ្ម​រៀងៗ​ខ្លួន ប្រុង​ប្រើ​ហិង្សា​វាយតប់​គ្នា ព្រោះតែ​ការដណ្តើម​ម៉ូយ​ដាក់​រថយន្ត​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និងប្រជាពលរដ្ឋ​ក្បែរ​នោះចោមរោម​មើល ធ្វើឱ្យ​ចរាចរណ៍​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ថ្នី​ដល់ ស្តុ​ប​ច្បារអំពៅ ត្រូវ​កកស្ទះ​ចរាចរណ៍​ជាង​មួយ​ម៉ោង។ ប៉ុន្តែ​អ្នកទាំងពីរមិនមាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ។​

    ប្រជាពលរដ្ឋ ដដែល​បន្តថា នៅ​ចំណុច​ទីតាំង​គល់ស្ពាន​នេះ ក្រុម​អ្នករត់​ឡាន​តាក់ស៊ី​តែង​ចត​រថយន្ត​រង់ចាំ​ទទួល​ម៉ូយយ៉ាងអនាធិបតេយ្យ ដោយពេល​ខ្លះ​ម្ចាស់​រថយន្ត​តែងរ​ត់ទៅ​ទាញយក​ឥ​វ៉ាន់ និង​សម្ភារៈ​ពី​អ្នកដំណើរ​ស្ទើរ​ធ្លាក់​ពីលើ​ម៉ូតូ ខណៈដែល​អ្នកដំណើរ​ដែ​ល​មិនមានបំណង​ចង់​ជិះ​រថយន្តផងនោះ។​

    ប្រភពព័ត៌មាន​បន្តថា មានពេលខ្លះ អ្នករត់​រថយន្ត​ទាំងនោះ តែង​ទាស់​ពាក្យសម្តី​ឈ្លោះប្រកែក​គ្នា ស្ទើរ​រៀងរាល់ថ្ងៃ​។ ក្រោយពេល​ពួកគេ​ដណ្តើម​ម៉ូយ​គ្នា​មិនបាន ក៏បង្ក​ជម្លោះធ្វើឱ្យបាត់​សណ្តាប់ធ្នាប់សាធារណៈតែម្ដង៕

adverise with khmeread

មតិយោបល់