adverise with khmeread 477

នាង​កក់សក់​ជាមួយ​គ្រឿងផ្សំ​មួយ​មុខ​គត់ ហើយ​សក់​ក៏​ដុះ​ចាប់​មិន​ឈ្នះ និង​គ្មាន​ស្កូវ​មួយ​សរសៃ​ទេ​

    ​មាន​មនុស្ស​ជាច្រើន​ព្យាយាម​ស្វែងរក​វិធី​សព្វបែបយ៉ាង​ដើម្បី​ជំរុញ​ឱ្យ​សក់​ដុះ​ច្រើន ហើយ​វិធី​ទាំងនោះ​មាន​គ្រោះថ្នាក់​ថែមទៀត​ដល់​សុខភាព​សក់​។ មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ដែល​មនុស្ស​ប្រើប្រាស់​ពី​ជំនន់​មួយ​ទៅ​ជំនន់​មួយ និង​មានការ​អះអាងថា​សក់​ដុះ​លឿន​ចាប់​អត់​ឈ្នះ​ទេ​នៅពេល​ប្រើ​វិធី​ធម្មជាតិ​នោះ​។​

​    ​ប្រជាជន​មកពី​ភូមិ Huangluo ប្រទេស​ចិន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភូមិ​សក់​ព្រាយ ព្រោះ​ពួកគេ​មាន​សក់​រលោង​វែង និង​ភ្លឺ​ចែងចាំង​ហើយ​គ្មាន​ស្កូវ​ទេ​។ ហើយ​ស្ត្រី​ម្នាក់​នៅក្នុង​ភូមិ​នោះ មាន​សក់​រហូតដល់​ទៅ ១,៤ ម៉ែត្រ​វែង​ជាងគេ​ក្នុងភូមិ​។ ហើយ​ពួកគេ​ក៏​ទទួលបាន​កំណត់ត្រា​ពិភពលោក Guinnes សម្រាប់ "​សក់វែង​ជាងគេ​លើ​ពិភពលោក​" ផងដែរ​។​

​    ​គ្រឿងផ្សំ​ដែល​ស្ត្រី​ក្នុងភូមិ​នេះ​ប្រើប្រាស់​គឺ​សាមញ្ញ​បំផុត​។ ដំបូង​ត្រូវ​លាង​អង្ករ​មួយ​ចាន​ដើម្បី​សម្អាត​ដី​ចេញ​អង្ករ​នោះ​។ ដាក់​អង្ករ​ក្នុង​ចាន​មួយ និង​ត្រាំ​ក្នុង​ទឹក​។ ទុកចោល ១៥ នាទី កូរ​វា​ម្ដងម្កាល​ក្នុងអំឡុង ១៥ នាទី​នោះ​។ សម្រិតទឹក​ដាក់​ក្នុង​ថង់ ដែល​អាច​បិទមាត់​បាន​។​

​    ​ទុក​វា​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​រយៈពេល ១ ថ្ងៃ រហូត​ទាល់តែ​វា​ក្លាយជា​អាស៊ីត​ស្រាល និង ចាប់ផ្តើម​ធុំក្លិន​ជូរ​។ បន្ទាប់មក​យក​ទឹក​នោះ​ដាក់​ក្នុង​ឆ្នាំង​មួយ ដាំ​វា​ឱ្យ​ពុះ រួច​ទុកចោល​ឱ្យ​វា​ត្រជាក់​។ ដាក់​ប្រេង​ឡា​វែ​ន​ដ័​រ ឬក៏​ប្រេង​កុលាប​ពីរ​បី​ដំណក់​ដើម្បី​បន្ថែម​ក្លិនក្រអូប​។​

​    ​ត្រូវ​ប្រើ​ទឹក​នេះ​ដូចជា​សាប៊ូកក់សក់​អ៊ីចឹង ហើយ​ដាក់​វា​លើ​បាតដៃ​ម៉ាស្សា​ថ្នមៗ​លើ​ស្បែកក្បាល​។​

​    ​ស្ត្រី​ក្នុងភូមិ Huangluo បាន​ប្រើប្រាស់​ទឹក​នេះ​រាប់ពាន់​ឆ្នាំ​មកហើយ​ដើម្បី​កក់សក់​របស់​ពួកគេ​។ ទឹក​នេះ​មាន​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម ដែល​ជួយ​ពង្រឹង​សក់ និង​ជំរុញ​សក់​ឱ្យ​ដុះ​ច្រើន​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់