adverise with khmeread 414b3aa5 a5ec 4fa3 b621 139113ab257c

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​៣​នាក់រួម​ជាមួយថ្នាំ​៤១​កញ្ចប់

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក ម៉ន វុ​ធី អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្មក់​ប​ង្គ្រា​ប ជនសង្ស័យ​ចំនួន​៣​នាក់ ជា​មុខសញ្ញា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី ជួញដូរ​គ្រឿងញៀន។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌ​រួមជាមួយ​ក​ម្លាំ​ប៉ុស្តិ៍​កន្ទោក បង្ក្រាប​ចាប់ខ្លួនជនសង្ស័យ រួមជាមួយ​ថ្នាំញៀន សម្ភារៈ មួយចំនួនទៀត ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង១១​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦ នេះ ដោយ​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤១​កញ្ចប់។ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕​

adverise with khmeread

មតិយោបល់