adverise with khmeread St 20160803 vnalvin 2490512

អ្នកជំនួញ​សម្បូរ​លុយ​សិង្ហ​បុរី​ម្នាក់​ជាប់គុក ៤ ថ្ងៃ និង​ជាប់​បម្រាម​បើកបរ ២០ ឆ្នាំ គ្រាន់តែ​បើកឡាន​បុក​បង្ក​របួស ៤ នាក់

    ​អ្នកជំនួញ​សិង្ហ​បុរី ឈ្មោះ Alvin Phua Lai Soon អាយុ ៣២ ឆ្នាំ​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ជាប់គុក ៤ ថ្ងៃ និង​ហាម​បើកបរ ២០ ឆ្នាំ​កាលពីថ្ងៃ​អង្គារ ទី​២ កក្កដា បន្ទាប់ពី​រូបគេ​សារភាពថា​ បាន​បង្ក​របួស​ដល់​មនុ​ស្ស ៤ នាក់​ដោយសារ​បើកបរ​ធ្វេសប្រហែស បើកបរ​ទាំង​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង គ្មាន​ប័ណ្ណបើកបរ និង​ជិះ​រថយន្ត​គេ​ដោយ​មិន​បានទទួល​ការអនុញ្ញាត​។ 

​    ​រដ្ឋអាជ្ញារង​លោក Kavita Uthrapathy បាន​និយាយថា Phua បាន​បើកបរ​ទាំង​ស្រវឹង​ជាមួយ​មិត្តភក្តិ​នៅ​សង្កាត់ Clarke Quay នៅពេល​គាត់ជួប​ស្ត្រី​វៀតណាម​ពីរ​នាក់​នៅ​បារ​មួយ​កាលពី​ថ្ងៃទី ២៨ ខែមីនា​ឆ្នាំមុន​។ 

​    ​គាត់​និង​ស្ត្រី​វៀតណាម​ពីរ​នាក់​នេះ​បាន​ជិះឡាន​តាក់ស៊ី​ទៅផ្ទះ​របស់គាត់ ព្រោះ​គាត់​ចង់​ដឹក​ពួកនាង​ទៅ​ទទួលទាន​អាហារ​ពេលយប់​នៅ Geylang​។​

​     ឪពុកម្តាយ និង​ប្អូនស្រី​របស់គាត់​កំពុង​ដេកលក់ នៅពេល Phua យក​សោ​រថយន្ត Volvo របស់​ឪពុក​ពី​ផ្ទះបាយ​។ ពេល​កំពុងបើក​តាមផ្លូវ Changi Road គាត់​បានឃើញ​ភ្លើង​បៃតង​លោត​ចេញមក ប៉ុន្តែ​មិនបាន​ពិនិត្យ​ច្បាស់​ទេ​ថា​តើ​ភ្លើង​នោះ​លោត​នៅ​ខាង​ទិសដៅ​ដែល​ខ្លួន​កំពុង​បើកបរ​ឬក៏​អត់​។ គាត់​បាន​បើក​ត្រង់​ឆ្លងកាត់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវ Frankel Avenue និង​បុក​រថយន្ត Nissan ដែល​បើក​គោរព​ភ្លើងស្តុប​។ 

​    ​អ្នកបើកបរ​រថយន្ត Nissan ធ្លាយ​ថ្លើម បាក់ឆ្អឹង​ជំនីរ និង​របួស​ក្បាល ខណៈ​អ្នកដំណើរ​វៀតណាម​ពីរ​នាក់​របស់គាត់​រង​របួសធ្ងន់​ដូចគ្នា ដោយម្នាក់​ប្រេះ​ឆ្អឹងទ្រូង​និង​បាត់បង់​ឈាម​ពីរ​លី​ត និង​ម្នាក់ទៀត​របួសស្រាល ហើយ​រូបលោក​ផ្ទាល់​របួសស្រាល​៕

 

adverise with khmeread
ប្រភព៖ straitstimes

មតិយោបល់