adverise with khmeread 1

កាសែត​ញូវយ៉ក​ថែម​ស៍ និយាយថា កម្ពុជា អតីត​ទីវាល​ពិឃាត ក្លាយជា​ឋានសួគ៌​សម្រាប់​ជនបរទេស​ចូលនិវត្តន៍​

​    ​កម្ពុជា​ជា​ប្រទេស​ដែលមាន​អនុ​វស្សា​រី​យ៍​អាក្រក់​រាប់មិនអស់​។ យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក​បាន​ស្រោច​គ្រាប់បែក​ពេញ​ប្រទេស​នេះ​អំឡុង​សង្គ្រាម​វៀតណាម​។ កម្ពុជា​ស្ទើរតែ​មិនអាច​រស់​អំឡុង​ការ​ងើបឡើង​របស់​ប៉ុល ពត និង​វាលពិឃាត​ប្រល័យពូជសាសន៍​ក្នុង​របប​ខ្មែរក្រហម​។ នេះ​ជា​អ្វីដែល​កាសែត​ញូវយ៉ក​ថែម​ស៍ លើកឡើង​នៅ​សេចក្តី​ផ្តើម​ក្នុង​អត្ថបទ​ចុះផ្សាយ​កាលពី​ថ្ងៃទី ១ សីហា​។ 

​    ​តើន​រណា​ទៅ​គិតដល់​ថា​ប្រទេស​នេះ​អាច​ក្លាយទៅជា​ឋានសួគ៌​សម្រាប់​ចូលនិវត្តន៍​ធូរ​ថ្លៃ​សម្រាប់​ជនបរទេស​បែបនេះ​នោះ​? អ្នក​ចាប់អារម្មណ៍​ចូលនិវត្តន៍​នៅ​កម្ពុជា​ក៏​រាប់បញ្ចូល​ទាំង​ជនជាតិ​អាមេរិក​ផងដែរ ដែលមាន​អាយុ​ក្មេងៗ​នៅឡើយ នៅពេល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សម័យកាល​ដ៏​ខ្មៅ​ងងឹត​។​

​    ​មនុស្ស​ចាស់​រាប់ពាន់នាក់​មកពី​អូស្ត្រាលី អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ផ្លាស់​មក​រស់នៅ​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឬ​កំពុង​គិត​អំពី​ការផ្លាស់​មក​រស់នៅ​សម្រាប់​ជា​ជម្រើស​របស់​ពួកគេ ជាពិសេស​មនុស្ស​ដែលមាន​ប្រាក់ចំណូល​ស្ថេ​រ ដែលមាន​ការចាប់អារម្មណ៍​នឹង​ថ្លៃ​រស់នៅ​ទាប​ក្នុងប្រទេស​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ជំរុញ​លំហូរ​ជនបរទេស​ចូលនិវត្តន៍​តាមរយៈ​ការធ្វើឱ្យមាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​ចូលនិវត្តន៍​បរទេស​ដើម្បី​ដាក់​ពាក្យសុំ​ទិដ្ឋាការ​។ 

​    ​លោក Jennifer Stevens និពន្ធ​នាយក​ប្រតិបត្តិ​ទស្សនា​វ​ដ្តី International Living ដែល​ផ្តល់​ជម្រើស​ដល់​មនុស្ស​ចាស់​ដែល​ចង់​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ដែល​ចំណាយ​ទាប បាន​និយាយថា "​ឱកាស​តែងតែ​ស្ថិតនៅ​ចន្លោះ​ការគិត​អវិជ្ជមាន​របស់​សាធារណជន​អំពី​ទីកន្លែង​មួយ និង ការពិត​វិជ្ជមាន​ជាក់ស្តែង​អំពី​ទីកន្លែង​នោះ​"​។ 

​     ទស្សនា​វ​ដ្តី​នេះ​បាន​រាយការណ៍​ថា ជន​ចូលនិវត្តន៍​អាមេរិក​ម្នាក់​អាច​អាច​លៃលក​រស់នៅ​យ៉ាង​សុខ​ស្រួល​ក្នុងប្រទេស​កម្ពុជា​ដោយ​មិន​ចំណាយ​លើស ១.០០០ ដុល្លារ​នោះឡើយ​ក្នុង​មួយខែ​។ 

​    ​លោក Eoin Bassett និពន្ធ​នាយក​ទស្សនា​វ​ដ្តី​នេះ​បាន​និយាយថា "​យើង​ទទួលបាន​តម្លៃ​អស្ចារ្យ​ណាស់​នៅ​ទីនោះ (​កម្ពុជា​)"៕ 

ប្រភព៖ NYT

adverise with khmeread

មតិយោបល់