adverise with khmeread 102bebf0 185c 4012 a5c3 7d829897ca5c

ពិតជា​ចម្លែក​! រន្ទះបាញ់​មួយ​ក្ឌាំង​គោ​ងាប់​១៤​ក្បាល​នៅ​ស្រុក​សំបូរ

    ក្រចេះ ៖ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​ផ្គរ រន្ទះ បាញ់​ចំ​គ្រោលគោ​អ្នកភូមិ ងាប់​អស់សត្វ​គោ​ចំនួន​១៤​ក្បាល កាលពី​វេលា​ម៉ោង​៧​ និង​៥០​នាទី​យប់​ថ្ងៃទី​០២ សីហា​កន្លងទៅនេះ​នៅ​ចំណុច​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ។​

    ប៉ូលិស​ប៉ុស្ដិ៍​ក្បាលដំរី បានឱ្យដឹងថា សត្វ​គោ​របស់​អ្នកភូមិ​ម្នាក់ ឈ្មោះ ម៉ុ​ត ព្រឿង  អាយុ៥១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ត្រូវបាន​រន្ទះបាញ់​ងាប់​អស់​ចំនួន​១៤​ក្បាល ខណៈ​មេឃ​កំពុងតែ​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ខ្លាំង​នៅក្នុង​ខេត្តក្រចេះ។

    ប៉ូលិស​បាន​បន្ដថា នា​យប់កើតហេតុ​សត្វ​គោ​របស់​អ្នកភូមិ​ខាងលើ​គឺ​ត្រូវបាន​ម្ចាស់ គេ​យកទៅ​ចង​នៅក្នុង​គ្រោល មួយកន្លែង​នៅក្រោម ដើមឈើ​ធំ​មួយ​ដើម ផ្នែក​ខាងក្រោយ​ខ្ទម​ស្រែ ខណៈ​ពួកគាត់​កំពុង​សម្រាក​នៅលើ ខ្ទម​ចាំ​ស្រែ​ក្បែរ​ភូមិ ដូចបានរៀបរាប់ខាងលើ​។​

    ប៉ូលិស​បាន​បន្តទៀតថា បន្ទាប់ពី​កើតហេតុ​រួច ហើយ​សត្វ​គោ​ទាំងអស់នោះ ត្រូវបាន​អ្នកភូមិ​រួម និង​មេ​ឈ្មួញ​ធំៗ ចែកគ្នា​ទិញយក​ទាំងអស់ ក្នុង​តម្លៃថោកៗ ដើម្បី​យកទៅលក់​បន្ត ចែកចាយ​នៅ​ទីផ្សារ​៕

adverise with khmeread

មតិយោបល់