0591cfd4 f14d 4ca0 9c40 22539a9699d2

ឃាត់​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់

    កណ្តាល ៖ យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៣ ​សីហា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១​ និង​៣០​នាទី នៅ​ចំណុច​ផ្លូវលំ បេតុង ក្នុងភូមិ​​តា​ក្តុល សង្កាត់ តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ថន សម្បត្តិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ប្រាកដ​ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​រួមមាន៖ ក្រាម​ពណ៌ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ice)០២​កញ្ចប់​តូច​, ថង់​សម្រាប់, ​វេច​ខ្ចប់, ​ចែកចាយ​គ្រឿងញៀន ៤​ថង់​ទុយោ សំរាប់​ចូក​ច្រក​គ្រឿងញៀន​០១ កញ្ចប់​,​ បារី MEIUS ០១ (មិនមាន​បារី​), ទូរស័ព្ទ N ចុច​ពិល​០១​គ្រឿង​និង​ម៉ូតូ​ម៉ាក់ Scoopy ពណ៌​ស ពាក់​ផ្លាកលេខ ​1BA-875។

    ប៉ូលិស​បន្តថា នៅពេល​វេលា​ដូចខាងលើ ក​ម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ល្បាត​ក្នុងភូមិ​សាស្ត្រ ក្នុង​សង្កាត់​តា​ក្តុល ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​ដោយ មានការ​សង្ស័យ បាន​ឆែក​ត្រួតពិនិត្យ​លើ​ខ្លួន​ឈ្មោះ​នេះ​ឃើញ​ថ្នាំ០១​កញ្ចប់​តូច ដូចខាងលើ​ហើយ​បាន​ឃាត់ខ្លួន​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ​ ថន សម្បត្តិ បាន​ឆ្លើយ​សារភាព​ប្រាប់ថា​នៅ​ក្នុងផ្ទះ​របស់ខ្លួន​មាន​ថ្នាំ​០១​កញ្ចប់​ទៀត ដោយ​លាក់ទុក​នៅក្រោម​គ្រែ។ បន្ទាប់មក សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​ប៉ុស្តិ៍​តា​ក្តុល​ធ្វើការ​ឆែកឆេរ រកឃើញ​ដូច​ការសារភាព​ពិតមែន បាន​ចាប់យក សរុប​ទាំងអស់​០២​កញ្ចប់។ ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

មតិយោបល់