adverise with khmeread 1f5b46c8 d102 4be9 ba33 c871ab86035a

ជំងឺ​គ្រួស​ជាប់​ស្ទះ​នៅ​បំពង់​មេ​បង្ហូរទឹក​ប្រ​ម៉ាត់​លែង​ពិបាក​ទៀតហើយ​!

    ភ្នំពេញ ៖ ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​បាន​អនុវត្ត​ទម្រង់ការ​ចាប់យក​គ្រួស​តាម​មាត់ (Endoscopic Retrograde Cholangiopancreatography, ERCP)​ដោយ​ប្រើ​ពេល​វេលា ៣០ នាទី​យកចេញ​បាន គ្រួស​២ គ្រាប់ ទំហំ​ប្រហែល ៨ មី​លី​ម៉ែត្រ ដែល​ជាប់​ស្ទះ​ផ្នែក​ខាងចុង​បំពង់​មេ​បង្ហូរទឹក​ប្រ​ម៉ាត់ ​(Common bile duct) ​បាន​យ៉ាង​ងាយ ដោយ​មិន​ប្រើ​វិធី​វះកាត់​ទៀតឡើយ​។​

    លោក​វេជ្ជបណ្ឌិត​មួយរូប​ដែលប្រចាំ​ក្នុងមន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​បានឱ្យដឹងថា  ថ្មីៗ​នេះ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​បានទទួល​អ្នកជំងឺ​ម្នាក់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ចូល​សម្រាក​ពេទ្យ​ជាមួយ​អាការ​ឆ្លង​រោគ​ធ្ងន់ធ្ងរ​ប្រឈមមុខ​នឹង​ស្ហុ​ក (Severe sepsis and risk of septic shock)។

    អាកា​រៈ​អ្នកជំងឺ​ចាប់ផ្តើម​ឈឺពោះ​នៅ​តំបន់​ចុងដង្ហើម​អស់​រយៈពេល ៨ ថ្ងៃ និង​បាន​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេង​ជាមួយនឹង​រោគវិនិច្ឆ័យ​រលាក​ក្រពះ និង​ព្យាបាល​ដោយ​ថ្នាំ​ក្រពះ ប៉ុន្តែ​អាការៈរោគ​មិនបាន​ធូរស្បើយ​សោះ។​

    នៅពេល​មកដល់​មន្ទីរ​ពេទ្យ​ជោ​រៃ​ភ្នំពេញ អ្នកជំងឺ​កាន់តែ​ឈឺពោះ​នៅ​តំបង់​ចុងដង្ហើម​ខ្លាំង រាល​ទៅ​ខ្នង គួបផ្សំ​ជាមួយ​រោគសញ្ញា​ក្អួតចង្អោរ និង​គ្រុនក្តៅ​ខ្លាំង ភ្នាស​នៅ​ភ្នែក​ឡើង​លឿង​ស្រាល​។​

    ក្រោយ​ក្រុម​វេជ្ជបណ្ឌិត​ពិនិត្យ​រាងកាយ ពិនិត្យ​ឈាម និង​ថត​ស៊ី​ធី​ស្កែ​ន (CT Scan) ​ពោះ ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​រោគវិនិច្ឆ័យ​ថា «​អ្នកជំងឺ​រូបនេះ រលាក​ផ្លូវ​ប្រ​ម៉ាត់​ដោយសារ​គ្រួស​ស្ទះ​បំពង់​មេ​បង្ហូរទឹក​ប្រ​ម៉ាត់ (Common bile duct )​ បង្ក​ជា​ជំងឺ​រលាក​លំពែង​ស្រួចស្រាវ​កម្រិតធ្ងន់ និង​ត្រូវ​អន្តរាគមន៍​បន្ទាន់ ប្រសិនបើ​មានការ​យឺតយ៉ាវ អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកជំងឺ​»​។​

    ដោយសារ​មានការ​សហការ​រវាង​ក្រុម​វេជ្ជបណ្ឌិត​កម្ពុជា និង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​វៀតណាម​មកពី​មន្ទីរពេទ្យ​ជោ​រៃ​ទីក្រុង​ហូជីមិញ ក៏បាន​អនុវត្ត​ទម្រង់ការ​ចាប់យក​គ្រួស​តាម​មាត់ (Endoscopic Retrograde Cholangiopancreatography, ERCP)​។​

    នៅក្នុងពេល​អនុវត្ត​ទម្រង់ការ ERCP បាន ៣០ នាទី ក្រុម​វេជ្ជបណ្ឌិត​បាន​យកចេញ​បាន គ្រួស​២ គ្រាប់ ទំហំ​ប្រហែល ៨ មី​លី​ម៉ែត្រ ដែល​ជាប់​ស្ទះ​ផ្នែក​ខាងចុង​បំពង់​មេ​បង្ហូរទឹក​​ប្រ​ម៉ាត់ (Common bile duct)​។​

    ក្រុម​វេជ្ជបណ្ឌិត​បានធ្វើ​ត្រួតពិនិត្យ ដើម្បី​ប្រាកដថា គ្មាន​គ្រាប់​គ្រួស​នៅសល់  បូកសរុប​ថិរវេលា​នៃ​អន្តរាគមន៍​ទម្រង់ការ ERCP គឺ ៤៥​នាទី​។​ពេលនោះ​សភាព​អ្នកជំងឺ​បាន​ធូរស្បើយ​យ៉ាង​ឆាប់រហ័ស ហើយ​ការ​ឈឺពោះ​តំបន់​ចុងដង្ហើម​ថយចុះ បាត់​គ្រុនក្តៅ បាត់​ក្អួតចង្អោរ​។​

    ក្រោយពេល​តាមដាន​អ្នកជំងឺ​អស់​រយៈពេល ៣ ថ្ងៃ អ្នកជំងឺ​បាត់​ឈឺពោះ និង​អ្នកជំងឺ​អាច​ហូប​អាហារ​រាវ ក្រោក​ដើរទៅ​មក​បាន និង​លទ្ធផល​នៃ​ការពិនិត្យ​ឈាម​បាន​បង្ហាញថា វិល​មក​ប្រក្រតី​វិញ​។ អ្នកជំងឺ​ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​។​

    កាលពីមុន ករណី​មាន​ឆ្លង​រោគ​នៅ​ផ្លូវ​ប្រ​ម៉ាត់​បង្ក​ជំងឺ​រលាក​លំពែង​ដោយសារ​គ្រួស​ជាប់​ស្ទះ​នៅ​បំពង់​មេ​បង្ហូរទឹក​ប្រ​ម៉ាត់​(Common bile duct) គឺ​ទាមទារ​ឱ្យធ្វើ​អន្តរាគមន៍​វះកាត់​បន្ទាន់​។ ការធ្វើអន្តរាគមន៍​វះកាត់​ក្នុងករណី​អ្នកជំងឺ​មាន​រលាក​លំពែង​ធ្ងន់ធ្ងរ ច្រើន​បង្ក​ជា​ផលវិបាក​ច្រើន និង​អត្រា​ជាសះស្បើយ​ទាប ហើយ​ត្រូវការ​រយៈពេល​សម្រាក​ពេទ្យ​យូរថ្ងៃ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នកជំងឺ​។​

    បច្ចុប្បន្ននេះ បច្ចេកវិជ្ជា​ចាប់យក​គ្រួស​ផ្លូវ​ប្រ​ម៉ាត់​លំពែង​តាម​មាត់  (ERCP) មានគុណ​សម្បត្តិ​ខ្ពស់ ប្រើពេល​អនុវត្ត​ទម្រង់ការ​ខ្លី​ជាង សាមញ្ញ​ជាង កាត់បន្ថយ​ផលវិបាក​បាន​ច្រើន រយៈពេល​សម្រាក​ពេទ្យ​ខ្លី​ជាង ចំណាយ​តិចជាង​បើ​ប្រៀបធៀប​ទៅនឹង​ការវះកាត់​។​

    មេរៀន​ដក​ពិសោធន៍​លើ​ករណីនេះ ទាមទារ​ឱ្យធ្វើ​រោគវិនិច្ឆ័យ​បាន​ឆាប់រហ័ស ជាក់លាក់ និង​ធ្វើការ​សង្គ្រោះបាន​ទាន់ពេលវេលា បើ​ពុំ​នោះទេ ជំងឺ​នឹង​វិ​វត្ត​ទៅ​ធ្ងន់ធ្ងរ ហើយនឹង​កើត​មា​លទ្ធផល​អាក្រក់៕

 


 

adverise with khmeread

មតិយោបល់