adverise with khmeread Blank

ចោរលួចកាបូបស្ពាយក្នុងរថយន្តអស់ជិត១ពាន់ដុល្លារ

     ភ្នំពេញ ៖ កាបូបស្ពាយពណ៌ខ្មៅដែលក្នុងនោះមានលុយ ៧០០$ និងសម្ភារ:មួយចំនួន ត្រូវចោរបើកទ្វាររថយន្តលួចយកកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី ០១មករា ឆ្នាំ២០១៦ មុខផ្ទះលេខ ១៧Eo ផ្លូវ ១៣ ភូមិ ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
    ជនរងគ្រោះឈ្មោះ ពៅ វណ្ណៈ ភេទស្រី អាយុ ៣៤ មុខរបរ អ៊ុតសក់ ស្នាក់នៅផ្ទះលេខ ៦០Eo ផ្លូវ ១០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ បាត់បង់បាត់បង់កាបូបស្ពាយពណ៌ខ្មៅ ក្នុងនោះមានលុយ ៧០០$, អាយផេត១ ទូរស័ព្ទដៃអាយហ្វូន ១គ្រឿង,ទូរស័ព្ទម៉ាកណូគា​ ១គ្រឿង, ប័ណ្ណសម្គាល់ខ្លួន១សន្លឹកនិងប័ណ្ណសម្គាល់រថយន្ត១សន្លឹក ។
    ស្ត្រីរងគ្រោះនិយាយថា ខណ:ពេលគាត់បើករថយន្តមកឈប់នៅចំណុចខាងលើ ហើយយកកូនស្រីឲ្យអង្គុយយាមឡានខាងក្រោយ ។ ឆ្លៀតឱកាសល្អជនល្មើសបើកទ្វារខាងមុខយកកាបូបរត់គេចខ្លួនបាត់តែម្តង៕

 

 

adverise with khmeread

មតិយោបល់