adverise with khmeread 2ee0eef9 7f2b 4aaa ae1e da5c7b00ffe2

នាំយក​អំណោយ​ជួយ​ដល់​គ្រូបង្វឹក​បាល់ទាត់​នៅ​ប៉ោយប៉ែត

    ភ្នំពេញ ៖ ក្រុមការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​លោក សិន ថា​រ៉ូ នៅ​ក្រុង​ប៉ោយប៉ែត ដែល​រស់​នៅលើ​ភក់ជ្រាំ ហ៊ុំព័ទ្ធ​ដោយ​សំរាម​និង​ទឹកស្អុយ ក្រោម​ដំបូលផ្ទះ​តោកយ៉ាក​ទ្រុឌទ្រោម កាលពី​ថ្ងៃទី​២ ​សីហា ​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    បន្ទាប់ពី​ទទួលដំណឹង​ពី​ភាពលំបាក​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ នាំយក​ថវិកា​ចំនួន​ពីរម៉ឺន​បាត ដែលជា​ថវិកា​ផ្ទាល់​របស់លោក​ជូន​ដល់​គ្រួសារ​លោក សិន ថា​រ៉ូ សម្រាប់​ជួសជុលផ្ទះ​។​

    សូមបញ្ជាក់ថា លោក​សិន​ថា​រ៉ូ គឺជា​គ្រូបង្ហាត់​បាល់ទាត់ នៅ​ក្រុម​វិច​តូ​រៀ និងជា​គ្រូ​ជំនួយ​នៅ​ក្រុមបាល់ទាត់​អធិរាជ​ភ្នំ​ស្វាយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដែល​ក្រុមបាល់ទាត់​ទាំងពីរ​នេះ​លោក រ័ត្ន ស្រ៊ាង បាន​បង្កើត ​និង​ឧបត្ថម្ភ តាំងពី​លោក​នៅ​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​មក​ម្ល៉េះ។​

    ទោះបី​បច្ចុប្បន្ន លោក​បាន​ផ្លាស់​មក​ភ្នំពេញ​ក៏ដោយ លោក​នៅ​បន្ត​ការគាំទ្រ និង​ឧបត្ថម្ភ​ក្រុមកីឡា​ទាំងពីរ​នេះ​ដដែល​។ ការជួយឧបត្ថម្ភ លោក​សិន ថា​រ៉ូ ក្នុងការ​ជួសជុលផ្ទះ​នេះ គឺជា​ការលើកទឹកចិត្ត ឱ្យ​លោក​ប្រឹងប្រែង បង្ហាត់​យុវជន​បាល់ទាត់​វ័យ​ក្មេងជំនាន់ក្រោយ ឱ្យ​រឹតតែ​រីកចម្រើន​ថែមទៀត៕

adverise with khmeread

មតិយោបល់