adverise with khmeread 13883873 269349956779458 687567017 n

បញ្ជូន​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ឆបោក​លុយ​ស្ត្រី​អាមេរិក​ទៅ​តុលាការ

    សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ហ្វីលីពីន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆបោក​យកលុយ​ចំនួន​៤៨០​ដុល្លារ​ពី​ស្ត្រី​រងគ្រោះ ជា​ជនជាតិ​អាមេរិកាំង ម្នាក់​កាលពី​ថ្ងៃទី​២​ សីហា​ម្សិល​មិ​ញ ហើយ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៣​ សីហា​នេះ។​

    ប៉ូលិស​និយាយថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​, លោក​វរសេនីយ៍ទោ ហួត សុធី ស្នងការរង​ទទួល​ផែន​កណ្តាល​សន្តិសុខ នឹង លោក​វរសេនីយ៍ទោ ជា គឹម​សាន ស្នងការរង​ទទួល​កា​រិ​យា​ល័យ អន្តោប្រវេសន៍ បាន​ដឹកនាំ​កម្លាំង​ប៉ូ​លិ​កា​រិ​យាល័​យ​សន្តិសុខ​ផ្ទៃក្នុង និង​កា​រិ​យា​ល​យ័​អន្តោប្រវេសន៍ ប៉ូលិស​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប កាល​ថ្ងៃទី២ ​ខែសីហា ​ឆ្នាំ​២០១៦​រសៀល បាន​សហ​ការណ៍​គ្នា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យជា ជនជាតិ ហ្វីលីពីន ចំនួន០២​នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-ឈ្មោះ ​EGUEZ JERMYEONEE ANN DE CASTRO ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ​ EB7997414 ស្នាក់នៅ​ផ្ទះជួល​ភូមិ​បឹង​ដូន​ប៉ា ​សង្កាត់​ស្លក្រាម ​ក្រុង​-​ខេត្តសៀមរាប​ និង​ទី​២​ឈ្មោះ CRISANTAVICTCHAT ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ ​EC2170633 ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ក្រុង-​ខេត្តសៀមរាប​។​ នៅក្នុង​ថ្ងៃទី​០២ ​ខែសីហា ​ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ត្រូវបាន នាំយកមក​សាកសួរ​បំភ្លឺ នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប។​

    យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ជំនាញ កសាង​សំណុំរឿង​បញ្ជូន នៅ​ថ្ងៃទី​០៣ ​ខែសីហា ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់