adverise with khmeread 7af423c6 6bee 4a9b aa0f 965d0a0131a7

ត្រៀម​បណ្តេញ​ស្ត្រី​ហ្វីលីពីន​ម្នាក់​ស្នាក់នៅ​ហួស​ទិដ្ឋាការ

    សៀមរាប ៖ ស្ត្រី​ជនជាតិ ហ្វីលីពីន​ម្នាក់​ស្នាក់នៅ​ខុសច្បាប់​ហួស​ទិដ្ឋាការ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន នៅ​សៀ​ល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ នៅ​សាលារៀន អន្តរជាតិ WORLD BRIGHT មាន​ទីតាំង ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​ខេត្តសៀមរាប​ហើយ​ត្រៀម​នឹង​បណ្តេញចេញ។ 

    ស្ត្រី​រូបនោះ បាន​ប្រាប់​ប៉ូលិស​ថា គាត់​បាន​ចូល មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៣ តាម​ជើងហោះហើរ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​តែម្នាក់ឯង ក្នុង​គោលបំណង ស្វែងរក​ការងារ​ធ្វើ និង​បាន​ស្នាក់នៅ បន្ទប់​ជួល​ស្ថិត នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ 

    ប៉ូលិស​និយាយថា ស្ត្រី​ដែលឃាត់ខ្លួន មានឈ្មោះ LIAO RISA OPULENCIA អាយុ​៣៧ ឆ្នាំ​មានមុខ របរ​ជា​គ្រូបង្រៀន ជនជាតិ​ហ្វីលីពីន កាន់​លិខិតឆ្លងដែនលេខ ​EB1067116​។​

    ប៉ូលិស​បន្តថា បច្ចុប្បន្ន​ជនបរទេស រូបនេះ​ត្រូវបាន​ប៉ូលិស​ធ្វើការ​សាកសួរ​បន្ថែមទៀត ដើម្បី​កសាង សំណុំរឿង បញ្ជូន​ទៅកាន់ មណ្ឌល​ត្រៀម បណ្ដេញចេញ (​ន​៧)​ ប្រចាំ ព្រលាន​យន្តហោះ​អន្តរជាតិសៀមរាប របស់​អគ្គនាយកដ្ឋាន ស៊ើបអង្កេត នៃ​ការអនុវត្ត​នីតិវិធី ក្រសួងមហាផ្ទៃ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​នៅ​ថ្ងៃទី​៣​សីហា ឆ្នាំ​២០១៦​នេះ​៕

adverise with khmeread

មតិយោបល់