adverise with khmeread 5d3b2025 43ff 4ad3 a9a4 a7f858830add

ឃាត់​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ​និងមន្ត្រី​យោធា​​ម្នាក់​បើក​លេង​ល្បែងស៊ីសង

    សៀមរាប ​៖ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប​ បាន​បង្ក្រាប​បទល្មើស​២​ករណី​ផ្សេងគ្នា​គឺ​ឃា​ត់មនុស្ស​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន និងឃាត់​មន្ត្រី​យោធា​ម្នាក់​ពាក់ព័ន្ធ​បើក​លេង​ល្បែងស៊ីសង។ 

    ១-​ក្រុម​ជួញដូរ គ្រឿងញៀន ចំនួន​៧​នាក់ ត្រូវបានកម្លាំង​អាវុធហត្ថ ខេត្តសៀមរាបធ្វើការឃាត់ខ្លួន ដោយមានទាំង​កាំភ្លើងកែច្នៃនៅ​ម៉ោង​១០​ថ្ងៃទី៣​ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ 

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ ទាំង​៧​នាក់ ក្រោយ​ឃាត់ខ្លួន រកឃើញ​វត្ថុតាង ម្សៅ​ម៉ា​ទឹកកក​១៦​កញ្ចប់ ស្មើ​៤,៩៧​ក្រាម​, ​ទូរស័ព្ទ​៥​គ្រឿង, ​កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់ កង់​១​គ្រឿង, ​ជញ្ជីង​ថ្លឹង​១​គ្រឿង​។​

    បច្ចុប្បន្ន កំពុង​កសាង សំណុំរឿង ទៅ​សាលាដំបូង​តាម​នីតិវិធី។ 

    ២- មន្ត្រី​យោធាម្នាក់ ​ត្រូវបានកម្លាំង​មន្ទីរយុ​ត្តិ​ធ៌​មនៃ​បញ្ជាការកង​រាជអាវុធហត្ថ ​ខេត្តសៀមរាប ធ្វើការចាប់ខ្លួន​ពាក់ព័ន្ធករណីបើក​កន្លែង​លេងល្បែង​ស៊ីសង​ ដោយខុសច្បាប់ នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការចាប់ខ្លួន ធ្វើឡើង នៅ​ថ្ងៃទី​៣ សីហា ឆ្នាំ​២០១៦​នេះ ដោយ​អនុវត្តតាម​ដីកា​របស់តុលាការ។ ជនសង្ស័យ​ឈ្មោះ​ ប៉េង ច័ន្ទ​សីហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប មុខរបរជា​មន្ត្រី​យោធា​។ 

    ប​ច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់​សាលាដំបូង ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់