adverise with khmeread Untitled 1

កុំ​ឧស្សាហ៍​លេបថ្នាំ​ទាំងនេះ​ពេក ប្រយ័ត្ន​ឆាប់​កើត​ជំងឺ​វង្វេង​មុន​អាយុ​!

    ​ការសិក្សា​ថ្មី​មួយ​កាលពី​ឆ្នាំ ២០១៥ បាន​រកឃើញថា ថ្នាំ​ងុ​យ​ដេក និង​ថ្នាំ​អា​ឡែ​ស៊ី​មួយចំនួន ដែល​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​នោះ តាមពិតទៅ​អាច​បង្កឱ្យមាន​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ណាស់​។ 

​    ​ថ្នាំ​ងុ​យ​ដេក​ដូចជា Dramamine, Advil PN, Unison និង Benadryl ផ្ទុក​នូវ​ជាតិ​ថ្នាំ​អង់​ទី​កូ​ឡូ​នេ​ជីក (Anticholinergic)​។ ជាតិ​ថ្នាំ​អង់​ទី​កូ​ឡូ​នេ​ជីក​នេះ​ក៏​រកឃើញ​ក្នុង​ថ្នាំ​បំបាត់​ការឈឺចាប់ Demerol និង​ថ្នាំ​ប្រឆាំង​ស្ត្រេ​ស Paxil ផងដែរ​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Indiana University School of Medicine រកឃើញថា ថ្នាំ​អង់​ទី​កូ​ឡូ​នេ​ជីក​ធ្វើឱ្យ​ធ្លាក់ចុះ​ការគិត​របស់​មនុស្ស​។ ដោយ​ប្រើ​ម៉ាស៊ីន​ស្កែ​ន MRI និង PET អ្នកវិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​នេះ​រកឃើញថា ថ្នាំ​ដូច​រៀបរាប់​ខាងលើ​បង្ក​ឱ្យ​ថយចុះ​ការរំលាយ​អាហារ​រូប​ត្ថ​ម្ភ​ក្នុង​ខួរក្បាល និង ធ្វើឱ្យ​ស្វិត​ខួរក្បាល​។ ក្រៅពីនេះ ការធ្វើ​តេស្ត​សមត្ថភាព​ចងចាំ​ក៏​បង្ហាញ​ពិន្ទុ​ទាប​ផងដែរ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​លេបថ្នាំ​ទាំងអស់នេះ​។ 

​    ​ក្នុងការ​ស្រាវជ្រាវ​ឆ្នាំ ២០១៥ អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ University of Washington ក៏បាន​រកឃើញថា​ថ្នាំ​ងងុយដេក​ផ្ទុក​ជាតិ​ថ្នាំ​អង់​ទី​កូ​ឡូ​នេ​ជីក​បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ភ្លេចភ្លាំង​ផងដែរ​។ ផល​អាក្រក់​របស់​ថ្នាំ​នេះ​នឹង​បង្ហាញ​ចេញមក នៅពេល​អ្នក​លេបថ្នាំ​ទាំងនេះ ៣ ឆ្នាំ ឬ​ច្រើនជាង​នេះ​៕

adverise with khmeread
ប្រភព៖ healthyfoodstar

អ្នកនឹងចូលចិត្ត

មតិយោបល់