adverise with khmeread Capture 108

មិនគួរ​ឱ្យ​ជឿ​! អាយុ ៧០ ឆ្នាំ​ហើយ​តែ​មើលទៅ​ដូច ៣០ គាត់​មាន​អា​ថ៍កំ​បាំង​ពិសេស​!

    ​ម្ដាយ​និង​យាយ​របស់គាត់​បាន​ស្លាប់​ដោយសារ​មហារីក​សុដន់ ហើយ​កាលនោះ​ម្ដាយ​គាត់​ទើបតែ​អាយុ ១៧ ឆ្នាំ​ទេ ហើយ​យាយ​វិញ​មាន​អាយុ ៣៦ ឆ្នាំ​ពេល​ស្លាប់​។​

​    ​បងស្រី​របស់​យាយ​គាត់​ក៏​ស្លាប់​ទាំង​នៅ​ក្មេង​ដែរ​។ ស្ត្រី​ដែល​យើង​នឹង​លើក​មក​និយាយ​នេះ​មាន​ឈ្មោះថា Annette Larkins​។ គាត់​មាន​លក្ខណៈសម្បត្តិ​សុខភាព​ល្អឥតខ្ចោះ និង​មិនដែល​ទទួលទាន​ថ្នាំពេទ្យ​ម្ដងណា​ឡើយ​ក្នុង​មួយជីវិត​របស់គាត់​។ គាត់​រស់នៅ​ជាមួយនឹង​ថ្នាំ​ធម្មជាតិ និង​បាវចនា​ក្នុង​ជីវិត​របស់គាត់​គឺ "​ទុកឱ្យ​អាហារ​ធ្វើជា​ឱសថ និង​ទុកឱ្យ​ឱសថ​ជា​អាហារ​"​។​

​    ​គាត់​សព្វថ្ងៃ​ដាំ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ​គ្នា​ក្នុង​ចម្ការ​របស់គាត់​។ គាត់​សូម្បីតែ​ទឹកភ្លៀង​ក៏​ប្រមូល​ដែរ និង​បង្កើតជា​ភេសជ្ជៈ​កែច្នៃ​ពី​ផ្លែឈើ ឱសថ​បុរាណ និង​បន្លែ​ផ្សេងៗ​ដែល​គាត់​បាន​ដាំ​។​

​    ​អាហារ​ពិសេស​ជាងគេ​របស់គាត់​គឺ​ស្រូវ​សាឡី ហើយ​ដំណាំ​បង្ការ​ទាំងអស់​គឺ​ដាំ​ដោយផ្ទាល់​ដៃ​គាត់​គ្មាន​ជាតិគីមី​នោះឡើយ​។ គាត់​ជាម​នុស្ស​ស្ថិតក្នុង​ចំណោម​នុស្ស​តិច​តូច​ប៉ុណ្ណោះ​ដែល​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ស្រស់​រាល់ថ្ងៃ​ពេញ​មួយជីវិត​របស់គាត់​។​
​    ​    ​
​    ​នេះហើយ​ជា​មូលហេតុ​ដែល​គាត់​មាន​អាយុ ៧០ ហើយ​នៅតែ​មើលទៅ​ដូច​អាយុ ៣០៕

 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់