adverise with khmeread Untitled 1

បំភ្លេច​ថ្នាំ​បាញ់​មូស​! ដាំ​រុក្ខជាតិ​ទាំងនេះ មូស​មិន​ហ៊ាន​ចូល​ក្នុងផ្ទះ​ទេ​

    ​មូស​ជាស​ត្វ​ចង្រៃ ខាំ​មនុស្ស​គ្រប់កន្លែង​សឹង​គ្រប់​រដូវ និង​បង្ក​ជំងឺ​ផ្សេងៗ​ជាច្រើន ដូចជា ហ្ស៊ី​កា គ្រុនឈាម និង​គ្រុនចាញ់​ជាដើម​។ ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា រុក្ខជាតិ​មួយចំនួន​អាច​បណ្តេញ​មូស​? 

​    ​ខាងក្រោម​នេះ​ជា​រុក្ខជាតិ​ដែល​ជួយ​បណ្តេញ​មូស ហើយ​លោកអ្នក​គួរ​ដាំ​យ៉ាងតិច​ក៏​មួយ​ដើម​ដែរ កុំឱ្យ​អត់​ទាល់តែសោះ​។ ហើយ​យក​ល្អ គួរ​ដាំ​រុក្ខជាតិ​ណា​ដែល​អាច​រក្សាទុក​ក្នុង​បន្ទប់​គេង​ឬ​ក្នុងផ្ទះ​។ 

​    ​១. ផ្កា​ឡា​វេន​ឌ័​រ (Lavender) 
​    ​ផ្កា​ឡា​វេន​ឌ័​រ​មាន​ប្រសិទ្ធភាព​បណ្តេញ​មូស​យ៉ាង​ស័ក្តិ​សិទ្ធ​។ ដាំ​មួយ​ដើម​ឬ​ច្រើន​នៅក្នុង​សួន​ដើម្បី​ការពារ​ខ្លួន​អ្នក​ពីស​ត្វ​មូស​។ 
​    ​២. ស្លឹក​បា​ស៊ី​ល (Basil) 
​    ​អ្នក​អាច​ដាំ​វា​ក្នុង​ផើង​ដាក់​នៅផ្ទះ​បាយ ក្នុង​សួន បន្ទប់​គេង​ក៏បាន​។ 

​    ​៣. ស្លឹក​ក្រូច​ភ្លា (​ដាំ​ដើម​ទាំងមូល​ក៏បាន​)
​    ​ស្លឹក​របស់​ក្រូច​ភ្លា​មាន​ប្រសិទ្ធភាព​ណាស់​ក្នុងការ​បណ្តេញ​មូស ហើយ​ផ្លែ​វា​ក៏មាន​ប្រយោជន៍​ថែមទៀត​ផង​។ អ្នក​អាច​ដាំ​ក្នុង​ផើង ដាក់​នៅ​សួន ឬ​ក្នុងផ្ទះ​ក៏បាន​។ 

​    ​៤. ស្លឹកគ្រៃ​
​    ​ស្លឹកគ្រៃ​ផ្ទុក​ជាតិ​ប្រេង​ឈ្មោះ Citronella ដែល​គេ​ប្រើ​សម្រាប់​ផលិត​ទៀន​បណ្តេញ​មូស​។ ដាំ​វា​នៅ​ជុំវិញ​ទីធ្លា​ក្បែរ​ផ្ទះ​របស់​អ្នក​។ 

​    ​៥. ផ្កា​ស្បែ​រឿង​
​    ​ផ្កាស្បៃរឿង​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅថា Pyrethrum ដែល​អាច​បណ្តេញ​មូស​យ៉ាង​ពូកែ​។ អ្នក​អាច​ដាំ​ក្នុង​សួន ឬ​ដាំ​ក្នុង​ផើង​ទុក​ក្នុងផ្ទះ​ក៏បាន​។ 

​    ​៦. ខ្ទឹមស​
​    ​ខ្ទឹម​សមាន​ប្រសិទ្ធភាព​បណ្តេញ​មូស​សឹង​មិន​គួរឱ្យ​ជឿ​។ លោកអ្នក​អាច​ដាំ​វា​នៅក្នុង​សួនច្បារ​ជុំវិញ​ផ្ទះ​៕ 

adverise with khmeread
ប្រភព៖ healthylifestyle24h

អ្នកនឹងចូលចិត្ត

មតិយោបល់