adverise with khmeread Index

ជនមួយក្រុមលបកាប់ឲ្យរបួសខណ:ពេលកំពុងជិះម៉ូតូតាមផ្លូវ

     មណ្ឌលគិរី ៖ បុរស​ម្នាក់​បានមក​ដា​ក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​៧​កន្លះ​ព្រឹក​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៦​ដោយបាន​រៀបរាប់ថា​មាន​ជន​មិន​ស្គាល់មុខ​ស្ទុះ​មក​កាប់​គាត់​នៅ​ទី​ងងឹត​ឲ្យ​របួស​មិនដឹង​មូលហេតុ​។​
    ជនរងគ្រោះ​ឈ្មោះ អ៊ុន ដែន ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ស្រុកកំណើត ភូមិ​ពូ​នុង ឃុំ រុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី បាន​រៀបរាប់ថា មាន​ករណី​បង្ក​ររ​បូស​ស្នាម​មកលើ​ខ្លួន និង ឈ្មោះ ដា នី ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ ស្រុកកំណើត​ភូមិ ពាក់​ពេន ឃុំ​ទ្រាល ស្រុក​បារាយ ខេត្តកំពង់ធំ ។​
    ដំបូង​ពួកគាត់​ទាំងពី​នាក់​ពេល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ទៅ​សម្រាក​នៅផ្ទះ ពេលធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ​នៅ​កន្លែង​ងងឹត​ស្រាប់​តែមាន​ជនល្មើស​មួយក្រុម​ស្ទុះ​មកពី​កន្លែង​ងងឹត​នោះ កាប់​ខ្ញុំ និង​ឈ្មោះ ដា នី ដោយ​ពុំ​ដឹង​មូលហេតុ​ឡើយ​ដែល រឿង​ហេតុនេះ​កើតឡើង​នៅ​ថ្ងៃទី ២​មករា​ឆ្នាំ ២០១៦ វេលា​ម៉ោង ១២​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រ ៕​

adverise with khmeread

មតិយោបល់