Untitled 1

ចង់បាន​ស្បែក​ក្មេង​វ័យ គួរប្រើ​ប្រេង​ទាំងពីរ​នេះ​ជាប្រចាំ​

   ​១. ប្រេង​អូ​លីវ​
​    ​ប្រេង​អូ​លីវ​មាន​តួនាទី​ជា​ប្រេង​បង្ការ​ភាព​ចាស់​ល្អឥតខ្ចោះ​មួយ ដើម្បី​រក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​កាន់តែ​ស្អាត​។ ប្រេង​នេះ​សម្បូរ​ទៅដោយ​វីតាមីន A និង E និង​មាន​សារធាតុ​រ៉ែ​មួយចំនួន និង​អាស៊ីត​ខ្លាញ់ ដែល​ស្បែក​របស់​អ្នកត្រូវការ​ដើម្បី​ប្រឆាំងនឹង​ភាព​រិច​រិល​នៃ​ស្បែក​។​

​    ​- មុនពេល​ងូតទឹក ម៉ាស្សា​រាងកាយ​របស់​អ្នក​ជាមួយនឹង​ប្រេង​អូ​លីវ ៥ ទៅ ១០ នាទី​រៀងរាល់ថ្ងៃ​។ ធ្វើបែបនេះ​នឹង​ជំរុញ​លំហូរ​ឈាម​ដើរ​ស្រួល និង​រក្សា​ស្បែក​ឱ្យមាន​សំណើម ដើម្បី​ជៀស​ពី​សញ្ញា​នៃ​ភាព​ជ្រីវជ្រួញ​។​
​    ​- ហើយ​ត្រូវ​ញ៉ាំ​ប្រេង​នេះ ១ ទៅ ២ ស្លាបព្រា​បាយ​ក្នុង​របប​អាហារ​របស់​អ្នក​ផងដែរ​។​

​    ​២. ប្រេងដូង​
​    ​ប្រេងដូង​ជួយ​ជំរុញ​ការផលិត​ស្រទាប់​កូ​ឡា​ជែ​ន និង​បង្ការ​ភាព​ចាស់​ជ្រួញ និង អាចម៍រុយ​។​

​    ​- ម៉ាស្សា​រាងកាយ​របស់​អ្នក​ជាមួយនឹង​ប្រេងដូង មុនពេល​ងូតទឹក​ដើម្បី​ជួយ​ស្បែក​ឱ្យមាន​សំណើម​។ ព្យាយាម​ធ្វើបែបនេះ​រាល់ថ្ងៃ​៕

ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

មតិយោបល់