Rheumatoid arthritis

រលាក​សន្លាក់ដៃ​រ៉ាំរ៉ៃ ប្រើប្រាស់​វិធីសាស្ត្រ ២ នេះ​!

    ​នៅពេល​និយាយ​ដល់​ការឈឺ​សន្លាក់ ប្រជាជន​ឥណ្ឌា​នឹង​ប្រាប់​ឱ្យប្រើ​រមៀត និង​ខ្ញី​ភ្លាម ព្រោះនេះ​ជា​ឱសថ​ដែល​ពួកគេ​ប្រើប្រាស់​ជាង ៣០០០ ឆ្នាំ​មកហើយ​។ របស់​ទាំងពីរ​នេះ​អាច​បន្ថយ​ការ​រលាក​សន្លាក់​តាមរ​យៈ​វិធី​ខាងក្រោម​។​

​    ​* វី​ធី​សាស្ត្រ​ទី ១៖ យក​រមៀត​មួយ​ចំណិត​តូច និង​ខ្ញី ដាក់ចូល​ក្នុង​ទឹក​ពុះ​រយៈពេល ១៥ ទៅ ៣០ នាទី​។ យកមក​ផឹក​ជាមួយនឹង​ទឹកឃ្មុំ​ដើម្បី​បន្ថែម​រសជាតិ​។​

​    ​* វិធីសាស្ត្រ​ទី ២៖ លាយ​ម្សៅ​រមៀត​ជាមួយនឹង​ខ្ញី​ដាក់​វា​លើ​បន្ទះ​ក្រណាត់​មួយ រួច​បិត​លើ​តំបន់​ដែល​ឈឺសន្លាក់​នោះ​។​

​    ​លោកអ្នក​អាច​ព្យាបាល​តាម​ការគួរ ដរាបណា​រោគសញ្ញា​ធូរស្បើយ​។​

​    ​ចំណាំ​៖ ស្ត្រី​មាន​ផ្ទៃពោះ ឬក៏​ស្ត្រី​បំបៅកូន ហើយ​និង​អ្នកប្រើប្រាស់​ថ្នាំពេទ្យ​មិនគួរ​ទទួលទាន​រមៀត​ដោយ​គ្មាន​ដំបូន្មាន​ពី​ផ្នែក​វេជ្ជសាស្ត្រ​ទេ​៕

ប្រភព៖ foodsandhealthylife

មតិយោបល់