adverise with khmeread 10686801 709825232399878 5864232043439733877 n

ប៊ិះ​ខូចអនាគត កុំ​តែ​បាន Bigo Live កុំ​អី​ចៅហ្វាយ​ល្មោភកាម​នេះ​ស៊ី​ពង​ក្រហម​បាត់ទៅហើយ​!

    ​ស្ត្រី​ម្នាក់​កំពុង Live ផ្ទាល់​នៅលើ Facebook ស្រាប់តែ​មេ​របស់​នាង​ចេញមក​សុំ​នាង​ឱ្យ​រួមភេទ ដូច្នេះ​ទើប​នាង​អាច​ទៅផ្ទះ​បាន​មុនគេ​។​

​    ​នាង Makana Miho វ័យ ២១ ឆ្នាំ បាន​កំពុង​លាង​បង្គន់ ជា​ផ្នែក​មួយ​នៃ​បទបញ្ជា​ធ្វើការ​សហគមន៍ ៦ ថ្ងៃ​។​ហើយ​ពេលនោះ​នាង​អះអាងថា​អ្នកគ្រប់គ្រង​របស់​នាង គឺ​លោក Harold Villanueva Jr បានមក​អង្អែល​និង​ប៉ះ​កំប៉េះគូថ​របស់​នាង​។​

​    ​នាង​បានចាប់ផ្ដើម​សកម្មភាព​និយាយ​គ្នា​ជាមួយ​មេ​របស់​នាង​ដោយ​លាក់​កាមេរ៉ា​ក្នុង​កាបូប​របស់​នាង នៅពេល​ពួកគេ​ចូលទៅក្នុង​រថយន្ត ហើយ​គាត់​បាន​នាំ​នាង​ទៅ​កន្លែង​ចត​រថយន្ត​ទទេរ​ស្អាត​មួយ​។​

​    ​ក្នុង​វីដេអូ​គេ​ស្តាប់ឮ​នាង​និយាយថា "​ប្រសិនបើ​ខ្ញុំ​មិន​ព្រម​រួមភេទ អ៊ីចឹង​ខ្ញុំ​នឹងត្រូវ​រង់ចាំ​រហូតដល់​ម៉ោង ១ រសៀល​ទើប​អាច​ចេញទៅ​ផ្ទះ​បាន​មែន​ទេ​?"​។​

​    ​លោក Vllanueva  អាយុ ៤៧ ឆ្នាំ​ត្រូវគេ​ស្តាប់ឮ​និយាយ​យ៉ាង​ដូច្នេះ​ថា "​ប្រសិនបើ​នាង​មិន​ចង់​ប្រើ​ស្រោម ខ្ញុំ​នឹងមិន​ប្រកាន់​ទេ b*** j** "​។​

​    ​នាង​បាន​តប​វិញ​ថា "​ខ្ញុំ​អាច​សួរ​មិត្ត​ខ្ញុំ​រកមើល​ពួកគេ​មាន​ស្រោម​ឬ​អត់​"​។ នាង​និយាយ​បែបនេះ​គឺ​ដើម្បី​អូស​ក្រឡា​ឱ្យ​ចៅហ្វាយ​របស់​អ្នក​ពេញចិត្ត​នឹង​នាង​សិន ហើយ​ឱ្យ​គាត់​ដឹក​នាង​ទៅរក​កន្លែង​សុវត្ថិភាព​ដោយ​ឯកឯង​។ 

​    ​តែ​ទោះយ៉ាងណា ទីបំផុត​ចៅហ្វាយ​នាង​មិនអាច​រំលោភ​នាង​បានទេ ដោយសារ​ការ​អូស​ក្រឡា​យូរពេក​របស់​នាង​។ 

​    ​បន្ទាប់ពី​ការសន្ទនា​គ្នា​ចប់ Villanueva បានស្នើ​សុំ​នាង Milho រក្សា​ការសម្ងាត់​។ វីដេអូ​នេះ ដែល​ត្រូវបាន​ថត​នៅ​ថ្ងៃទី ២២ កក្កដា មាន​អ្នកមើល​រហូត​ជិត ២០ ម៉ឺន​នាក់ មុនពេល​ដែល​នាង Makana សម្រេចចិត្ត​លុប​វា​ចេញ​ដោយសារ​គេ​ជេរ​នាង​ខ្លាំងពេក ដោយ​យល់ច្រឡំ​ថា​នាង​ជា​ស្រីខូច​។​

​    ​ប៉ូលិស​បាន​ចាប់ខ្លួន Villanueva និង​ចោទប្រកាន់​គាត់​ពីបទ​ល្មើស​កម្រិត​ទោស​ទី​បួន​នៃ​ការ​បៀតបៀន​ផ្លូវភេទ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់