adverise with khmeread 0

តារា​កូរ៉េ K-Pop ទាំង ៤ ដួង​នេះ​មាន​ឈាមជ័រ​ជា​ជនជាតិ​ថៃ​សោះ តែ​ទេពកោសល្យ​ពេញ​ខ្លួន​!

    ​តារាចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​វិស័យ​ចម្រៀង K-Pop ភាគច្រើន​មាន​ដើមកំណើត​កូរ៉េ​តែម្តង ហើយ​ខ្លះទៀត​មាន​ដើមកំណើត​ពី​ចិន ឬ អាមេរិក ប៉ុន្តែ​ដោយឡែក K-Pop ក៏មាន​តារាចម្រៀង​បួន​ដួង​ដែរ ដែលមាន​ឈាមជ័រ​មកពី​ប្រទេសមួយ​នៅ​អាស៊ីអាគ្នេយ៍​។ 

​    ​ខាងក្រោម​នេះ​ជាតា​រា K-Pop ទាំង ៤ ដួង ដែលមាន​ឈាមជ័រ​ជា​ជនជាតិ​ថៃ​៖

​    ​១. BamBam នៃ​ក្រុម GOT7
​    ​BamBam កើត​ថ្ងៃទី ២ ឧសភា ១៩៩៧ នៅ​ប្រទេស​ថៃ​។ តារាចម្រៀង​រូបនេះ​មាន​ជំនាញ​រ៉ែ​ប​ជា​ភាសា​កូរ៉េ និង​ថៃ ហើយ​ឈ្មោះ​ពិត​គឺ Kunpimook Bhuwakul​។ 

​    ​២. Nichkhun រហស្សនាម​ព្រះអង្គម្ចាស់​ថៃ​របស់​ក្រុម 2PM
​    ​Nichkhun កើត​ថ្ងៃទី ២៤ មិថុនា ១៩៨៨ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក​និង​មាន​ឈាមជ័រ​ជា​ថៃ​។ រូបគេ​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​ថៃ​ជាច្រើន​ផងដែរ​។ 

​    ​៣. Mint នៃ​ក្រុម​ចម្រៀង​ស្រី Tiny-G មានឈ្មោះ​ពិត​ថា Goonshipas Peonpaweevorakul
​    ​នាង​មាន​ឈាមជ័រ​ជា​ថៃ កើត​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃទី ២០ វិច្ឆិកា ១៩៩៤​។ នាង​មាន​ជំនាញ​រាំ​ចម្រុះ ហើយ​សព្វថ្ងៃ​នាង​កាន់​លិខិតឆ្លងដែន​កូរ៉េ​ផង និង​ថៃ​ផង​។ 

​    ​៤. Sorn សមាជិក​ក្រុម​ចម្រៀង​ថ្មី CLC របស់​ផលិតកម្ម CUBE Entertainment
​    ​Sorn កើត​ថ្ងៃទី ១៨ វិច្ឆិកា ១៩៩៦ នៅ​ប្រទេស​ថៃ និង​មានឈ្មោះ​ពិត​ថា Chonnasorn Sajakul​។ ក្រៅពី​ចេះ​ភាសា​ថៃ និង​កូរ៉េ និង​នៅ​អាច​និយាយ​អង់គ្លេស និង​ចិន​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់