adverise with khmeread Kolo toure

លោក Brendan Rodgers: Kolo Toure នឹងបង្ហាញមុខក្នុងការប្រកួតជម្រុះ CL

          គ្រូបង្វឹក Brendan Rodgers អះអាងថា ការចាប់ផ្តើម​សម្រាប់​ កីឡាករ Kolo Toure ​វ័យ​៣៥​ឆ្នាំ​មិន​មែនជា​ការលេង​សើច​ទេ។ Kolo Toure គ្រោងនឹង​បង្ហាញ​មុខ​លើក​ដំបូង​ជាមួយ​ក្លឹប Celtic នៅ​ពេល​ពួកគេ​ជួបប្រកួត​ជា​មួយ​ក្រុម FC Astana នៅ​ក្របខណ្ឌឆេម​ពាន​លីក​នៅយប់​ថ្ងៃ​ពុធនេះ។

          លោក Rodgers បន្ត​ថា “​Kolo គឺជា​កីឡាករ​ដែល​មាន​បទពិសោធ​គាត់ បាន​​បង្ហាញ​សមត្ថភាព​រួចហើយ​ទោះបីក្នុងរយៈ​ពេល​ខ្លីក៏ដោយ​”។គ្រូបង្វឹក​រូបនេះ​បាននិយាយថា “​គាត់​ហ្វឹក​ហាត់ល្អចាប់តាំងពី​មក​ដល់។ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា គាត់​អាចនឹងបង្ហាញមុខ​នៅក្នុងការប្រកួត​បន្ទាប់”។

          លោក Rodger​s បានបន្ថែមថា យើងកំពុង​ខ្វះ​ខាតខ្សែការពារដោយ​សារតែ​កីឡាករ Erik Sviatchenko នៅមាន​បញ្ហា​ក្រលៀន ចំណែក​កីឡាករ​ Dedryck Boyata និង Jozo Simunovic កំពុង​ស្តាស្ថានភាព​ឡើង​វិញ បន្ទាប់ពី​ចាប់ផ្តើម​សះស្បើយ​ពីរបួស​សរសៃពួរនិង​ក្បាល​ជង្គង់។ដោយសារតែហេតុផលនេះ បាន​ធ្វើ​ឲ្យ​លោក Rodgers បង្ខំចិត្ត​ដាក់​ឲ្យ​កីឡាករ​វ័យ​២០​ឆ្នាំ Eoghan O`Connell ឲ្យបង្ហាញមុខ​ជា​លើក​ដំបូង​និង​លេងដៃគូជាមួយ​ Ambrose ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់