adverise with khmeread R lukaku

Chelsea ត្រៀមខ្លួនបំបែកឯតទគ្គកម្មតម្លៃផ្ទេរនៅអង់គ្លេស

          ការខកខាន​មិនអាច​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​អេស្ប៉ាញ Alvaro Morata ពី​ក្លឹប​​ Real Madrid ធ្វើឲ្យក្លឹប Chelsea​​ បានងាកមករកខ្សែ​ប្រយុទ្ធ Lukaku​ របស់ក្លឹប Everton។ ហើយក្រុម​ Chelsea បាន​ត្រៀម​ខ្លួន​បំបែក​ឯតទគ្គ​កម្ម​តម្លៃ​ផ្ទេរជាមួយនឹង​កញ្ចប់ទឹក​ប្រាក់​៦៥​លាន​ផោន​​ដើម្បីផ្ទេរ​ខ្សែប្រយុទ្ធ Romelu Lukaku ។

          បន្ទាប់ពីសំ​ណើ​៥៧​លាន​ផោនត្រូវ​ក្លឹប Everton ​ច្រាន​ចោល​​កាល​ពី​សប្តាហ៍​មុនក្រុម​តោខៀវ Chelsea គ្រោងនឹង​ដាក់សំណើ​​ថ្មី ៦៥លានផោន​ដែល​សំណើនេះ​នឹង​បំបែក​ឯតទគ្គកម្ម​តម្លៃ​ផ្ទេរ​នៅ​អង់គ្លេស​សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Everton រូបនេះ។ លោក Ronald Koeman ​គ្រូបង្វឹក​របស់​​ Everton ក៏​នឹង​ទទួលបានឱកាស​​ជ្រើស​រើស​យក​ខ្សែ​ប្រយុទ្ធ Loic Remy ដើម្បីបំពេញ​បង្គ្រប់កិច្ច​ព្រមព្រៀងនេះទៀតផង។

          ​គ្រូបង្វឹក​ថ្មីរបស់ក្លឹប Chelsea លោក​ Antonio Conte បាន​កំ​ណត់​យក Lukaku ជា​កីឡាករ​ដឹកនាំ​តំបន់​ប្រយុទ្ធ​នៅ​រដូវ​កាលក្រោយ ហើយ​ក្លឹប​ក៏បាន​ត្រៀម​ប្រាក់សុទ្ធ​ដើម្បី​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរ​ ប្រសិនបើ​ចាំបាច់។

          រហូតមកទល់ពេលនេះ អេវើតុន​បាន​កំណត់​តម្លៃ​៧៥​លាន​ផោន​សម្រាប់​កី​ឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ។

          ឆេលស៊ី​មាន​ទំនុក​ចិត្ត​ថា អាចនឹងឈាន​ដល់​ការ​សម្របសម្រួល​មួយ​ជា​មួយ​នឹងតម្លៃ​ ដែល​អាចនឹងបំបែកឯតទគ្គកម្ម​តម្លៃផ្ទេរ​៦០​លាន​ដុល្លារ​នៅ​អង់ គ្លេស​ ដែល​ម៉េនឆេស្ទ័រ យូណាយធីត​បាន​ចំណាយ​ទៅ​ក្លឹបរៀល​ម៉ាឌ្រីដ​កាល​ពី​២​ឆ្នាំ​មុន។

                   លូកាគុ រក​បាន​៤៥​គ្រាប់​ ចាប់តាំងពី​ទទួល​បាន​កិច្ច​សន្យា​អចិន្ត្រៃយ៍​ ហើយ​កាល​ពី​រដូវ​កាល​មុន កីឡាក​ររូបនេះបាន​ក្លាយជា​កីឡាករ​អេវើតុន​ដំបូង​គេ​ដែល​រក​បាន​២០​គ្រាប់ក្នុងលីក​សម្រាប់អេវើតុន ចាប់តាំងពី​កីឡាករ Gary Lineker ធ្វើ​បាន​កាល​ពី​៣០​ឆ្នាំ​មុន៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់